ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបសង្វៀនជល់មាន់ ចាប់យកម៉ូតូ៤គ្រឿង មាន់៤ក្បាល រីឯអ្នកលេងរត់អស់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់សង្វៀនប្រជល់មាន់ មួយកន្លែងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូចំនួន៤គ្រឿង មាន់ជល់៤ក្បាល មេអាប៉ោង១គ្រាប់ អ្នកលេងរត់គេចបាត់អស់ ។

ដោយមានការាយការណ៍ពីប្រជាពលរដ្ឋទើបសមត្ថកិច្ចចុះបង្ក្រាប់ដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែន ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចដកហូតបានតែម៉ូតូចំនួន៤គ្រឿង មាន់ជល់៤ក្បាល និងសម្ភារៈ ប្រើសម្រាប់ប្រគល់មាន់មួយចំនួនទៀត ។

ក្រោយពីប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចរុះរើ សង្វៀនប្រជល់មានចោល រួចប្រមូលសម្ភារៈ ទៅអធិការដ្ឋាននគរបាលខណ្ឌ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖