ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌសែនសុខជួបសំណេះសំណាល និងឧបត្ថម្ភថវិកាដល់កីឡាករអុំទូកង៥៥នាក់នៅវត្តឃ្មួញដែលទទួលបានជ័យលាភី

ចែករំលែក៖

ភ្នំពេញះ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងព្រះចៅអធិការវត្ត ឃ្មួញ បានធ្វើពិធីជួបសំណេះសំណាល ចែកអំណោយ និងឧបត្ថម្ភថវិកាដល់កីឡាករប្រណាំងទូកង ចំនួន ៥៥នាក់ ឈ្មោះ “តេជៈមានជ័យ
បារមី សែនសុខ” ជាប្រភេទទូកអុំ នៅឯវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមប្រសាសន៍លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានអោយដឹងថា ឆ្នាំនេះ ខណ្ឌសែនសុខ មានទូកង ចំនួន ៣ទូក បានចូលរួមចុះឈ្មោះប្រណាំងក្នងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកក្នុងឆ្នាំ២០១៦នេះ ដែលក្នុងចំណោម
ទូកទាំងនោះ មានទូក ង ឈ្មោះ “តេជៈមានជ័យបារមី សែនសុខ ” បានឈ្នះដាច់គេ ជាប់លំដាប់ថ្នាក់
លេខ១ ប្រចាំរាជធានីភ្នំពេញ។ ចំណែកឯ ទូកង ចំនួន២ទៀត ដែលចាញ់នោះ នៅវត្តទឹកថ្លា ទី១/ឈ្មោះ
“ប្រសូត្រ សែនជ័យបារមីទឹកថ្លា” និងទី ២/ ឈ្មោះ “វិសុទ្ឋគង្គា នាវា សែនជ័យ បារមីវត្តទឹកថ្លា” ដែលទូកង
ទាំង២នេះមានកីឡាករ ចំនួន៩០នាក់ ជាប្រភេទទូកអុំ។

លោកអភិបាលខណ្ឌសែនសុខមានប្រសាសន៍បន្តថា នេះជាលើកទីមួយហើយ សម្រាប់ខណ្ឌសែនសុខ ក្នុងដែនរដ្ឋបាលរបស់លោក កាន់កាប់ ដែលមានទូក ចំនួន ៣ គ្រឿង សម្រាប់ចូលរួមប្រណាំងនៅក្នងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកក្នុងឆ្នាំ២០១៦នេះ ។ នៅក្នុងចំណោមទូក ទាំង ៣គ្រឿងនោះ គឺមានទូក មួយគ្រឿង ឈ្មោះ “តេជៈមានជ័យបារមី សែនសុខ ” ជាទូករបស់ព្រះចៅអធិការវត្តឃ្មួញ បានទទួលជ័យជំនះ ដាច់គេ ជាប់លំដាប់ថ្នាក់លេខ១ ប្រចាំរាជធានីភ្នំពេញ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងមូល ក៍ដូចជារូបលោកផ្ទាល់់ និងព្រះចៅអធិការវត្តឃ្មួញផងដែរ មានសេចក្តីរំភើប ឥតឧបមា នូវជ័យជំនះទាំងនេះ។

លោកអភិបាលបានបន្តទៀតថា ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ក្រុមកីឡាករទូកងទាំងអស់ លោកក៏
បានឧបត្ថម្ភថវិកាដល់កីឡាកទាំង៥៥នាក់នោះ ដោយក្នុងម្នាក់ៗ នូវថវិកា ចំនួន ១២មឺុនរៀល ។ ចំណែក
ឯព្រះចៅអធិការវត្តឃ្មួញបាន ជួយឧបត្ថម្ភដល់កីឡាករទាំងនោះផងដែរក្នុងម្នាក់ៗ ស្លាដក់ចំនួន ១ និងឃីត ១កញ្ចប់ ៕
តុង សីហា

7 1 2 3 4 5 6


ចែករំលែក៖