ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយអត់ដាំបាយឲ្យស៊ីចាប់បោចសក់ក្បាលបោកផ្ទុប់ទៅលើគ្រែ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ចែករំលែក៖

ខេត្តកណ្តាលៈ កូនប្រុសចិត្តជាសត្វតិរច្ឆានម្នាក់ ព្រោះតែខឹងទៅលើស្ត្រីជាម្តាយមិនដាំបាយឲ្យស៊ីក៏កើតក្តីក្តៅក្រហាយចាប់ស្ត្រីជាម្តាយបោចសក់ក្បាលបោកផ្ទុបទៅលើគ្រែ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបែកខ្ទេចខ្ទីគ្មានសល់ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មៀល សុខន ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាម្តាយជនសង្ស័យ) ។ ចំណែកឯជនសង្ស័យឈ្មោះ រិទ្ធ ឡៃហ៊ាង ហៅ អូនទូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងផ្ទះជាមួយស្ត្រីរងគ្រោះ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញជនសង្ស័យជាកូនបានស្រែកសួរស្ត្រីជាម្តាយថា នៅផ្ទះហេតុអីមិនដាំបាយស៊ី ។ ភ្លាមៗនោះស្ត្រីរងគ្រោះជាម្តាយបានតបវិញថា ប្រពន្ធឯនៅផ្ទះម៉េចបានវាមិនដាំបាយស៊ីទៅ ជនសង្ស័យក៏ស្រែកទៅកាន់ស្ត្រីជាម្តាយវិញថា ប្រពន្ធខ្ញុំរវល់ទៅរកត្រីជាមួយខ្ញុំ ។ រឿងនេះបានធ្វើឲ្យស្ត្រីរងគ្រោះ និងជនសង្ស័យជាកូនប្រុសបង្កើតឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.កយកឈ្នះចាញ់រឿងៗខ្លួន ធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះទៅចាប់បោចសក់ក្បាលស្ត្រីជាម្តាយបោកផ្ទុបទៅលើគ្រែ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ជនសង្ស័យនៅតែមិនអស់ចិត្ត ក៏វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបែកខ្ទេចខ្ទីគ្មានសល់ ទើបស្ត្រីរងគ្រោះសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

age-3 age age-1 age-2


ចែករំលែក៖