ព័ត៌មានទាន់ហេតុការណ៍៖

ការព្យាករអំពីដំណើរទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំក្រោយបង្ហាញថាទឹកភ្លៀងធ្លាក់ពីមធ្យមទៅច្រើនចាប់ពីដើមរដូវដល់ចុងរដូវ

ចែករំលែក៖

ភ្នំពេញ៖ ព្រះបរមរាជវាំងបានរៀបចំ ពិធីសម្រក់ទៀនក្នុងការព្យាករអំពីដំណើរទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំក្រោយ ដែល បង្ហាញថា ស្ថានភាពទឹកភ្លៀងធ្លាក់ពីដើម រដូវមធ្យម និងដល់ចុងរដូវមានភ្លៀងធ្លាក់ច្រើនតាមបណ្តាខេត្តរាជធានីទាំង២៥ ហើយភ្លៀងនឹងបង្អុរមកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ ។

ការព្យាករដំណើរទឹកភ្លៀងនេះបាន ធ្វើឡើងនៅក្នុងព្រះបរមរាជវាំងនារាត្រីថ្ងៃពេញបូណ៌មី ខែកក្តិក ត្រូវនឹងថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃទីពីរ នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិង អកអំបុក សំពះព្រះខែ ។

អ្នកឧកញ៉ាភក្តី ព្រះស្តេច ហេង គឹមគុណ បានឱ្យដឹងថា ការកំណត់យកទៀនចាប់ ពីក្បាលនាគតំណាងឱ្យលេខរៀងខេត្ត នីមួយៗជាបន្តបន្ទាប់រហូតគម្រប់២៥ខេត្ត រាជធានី ដល់ចុងកន្ទុយនាគ ដោយបាន ធ្វើការគុណគូរតាមការផ្សងនៃការសម្រក់ ទៀន។

លោកឧកញ៉ាភក្ដីបានបន្ដថា តាមលទ្ធ ផលនៃការព្យាករដំណើរទឹកភ្លៀងទាំង ២៥ខេត្ត រាជធានី បន្ទាប់ពីបានផ្សងរួចព្រះ ជាយាធិបតីកងកេនបាគូព្រះបរមរាជវាំង បានទូលថ្វាយ និងជម្រាបជូនជាបន្ដបន្ទាប់ ដូចខាងក្រោមនេះ៖

ទៀនទី១ តំណាងឱ្យខេត្តកណ្តាលការ ព្យាករណ៍ដំណើរទឹកភ្លៀងនៅឆ្នាំក្រោយ នេះ ដើមឆ្នាំ និងកណ្តាលឆ្នាំមានភ្លៀងធ្លាក់ មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី២ តំណាងឱ្យខេត្តកំពតដើមឆ្នាំ មានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ មាន ភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំ មានភ្លៀងធ្លាក់ មធ្យម។

ទៀនទី៣ តំណាងឱ្យខេត្តកំពង់ចាម ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី៤ តំណាងឱ្យខេត្តកំពង់ធំ ដើម ឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមាន ភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំមានភ្លៀងធ្លាក់ មធ្យម។

ទៀនទី៥ តំណាងឱ្យខេត្តកំពង់ឆ្នាំង ដើមឆ្នាំ និងកណ្តាលឆ្នាំមានភ្លៀងធ្លាក់ មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី៦ តំណាងឱ្យខេត្តកំពង់ស្ពឺ ដើម ឆ្នាំមានភ្លៀងធ្លាក់តិច កណ្តាលឆ្នាំ និងចុង ឆ្នាំមានភ្លៀងធ្លាក់មធ្យម។

ទៀនទី៧ តំណាងឱ្យខេត្តកែប ដើមឆ្នាំ មានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុង ឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

ទៀនទី៨ តំណាងឱ្យខេត្តកោះកុង ដើម ឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹភ្លៀងធ្លាក់ច្រើន។

ទៀនទី៩ តំណាងឱ្យខេត្តក្រចេះ ដើម ឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

ទៀនទី១០ តំណាងឱ្យខេត្តតាកែវ ដើម ឆ្នាំមានភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានភ្លៀង ធ្លាក់មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១១ តំណាងឱ្យខេត្តបាត់ដំបង ដើមឆ្នាំ មានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១២ តំណាងឱ្យខេត្តបន្ទាយមាន ជ័យ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្តាល ឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៣ តំណាងឱ្យខេត្តប៉ៃលិន ដើមឆ្នាំ មានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៤ តំណាងឱ្យខេត្តពោធិ៍សាត់ ដើមឆ្នាំ និងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៥ តំណាងឱ្យខេត្តព្រៃវែង ដើមឆ្នាំ និងកណ្តាលឆ្នាំ មានភ្លៀងធ្លាក់ មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៦ តំណាងឱ្យខេត្តព្រះវិហារ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៧ តំណាងឱ្យរាជធានីភ្នំពេញ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៨ តំណាងឱ្យខេត្តមណ្ឌលគិរី ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី១៩ តំណាងឱ្យខេត្តរតនគិរី ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី២០ តំណាងឱ្យខេត្តស្វាយរៀង ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្តាលឆ្នាំ មាន ភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ ច្រើន។

ទៀនទី២១ តំណាងឱ្យខេត្តសៀមរាប ដើមឆ្នាំ មានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី២២ តំណាងឱ្យខេត្តស្ទឹងត្រែង ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី២៣ តំណាងឱ្យខេត្តព្រះសីហនុ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី២៤ តំណាងឱ្យខេត្តឧត្តរមាន ជ័យ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាល ឆ្នាំនិងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

ទៀនទី២៥ តំណាងឱ្យខេត្តត្បូងឃ្មុំ ដើម ឆ្នាំ និងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។

សូមបញ្ជាក់ថាការសម្រក់ទៀនព្យាករណ៍ នេះ ធ្វើឡើងតាមជំនឿរបស់ដូនតាខ្មែរ ដើម្បីផ្សងមើលពីទឹកភ្លៀងសម្រាប់ជា ជំនឿលើការដាំដុះនៅឆ្នាំរកា អដ្ឋស័ក ព.ស.២៥៦១ ដើម្បីជម្រាបជូនជាដំណឹង ដល់ប្រជាកសិករឱ្យបានដឹងជាមុនក្នុងការ ប្រុងប្រៀបពូជដំណាំ ជីកសិកម្ម និងឧប ករណ៍កសិកម្មទាំងឡាយសម្រាប់បម្រើឱ្យ ការងារបង្កបង្កើនផលនៅរដូវវស្សាខាង មុខនេះ ៕ ហេង នរិន្ទ្រ

1110 1213


ចែករំលែក៖