ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរឆក់យ៉ាងសកម្ម៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរឆក់ កាបូប ទូរស័ព្ទ ខ្សែក របស់ប្រជាពលរដ្ឋយ៉ាងសកម្មកន្លងមកក្នុងរាជធានីភ្នំពេញ ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងសហការជាមួយនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានភ្លាមៗនិងដកហូតម៉ូតូ២គ្រឿង ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទី១,ឈ្មោះគឹម ណារិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងមាស ស្នាក់ក្រុម១៥ ភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ទី២,ឈ្មោះព្រុំ វាសនា អាយុ១៦ឆ្នាំ ភេទប្រុស ជាសិស្សថ្នាក់ទី១២សាលាឥន្រ្ទីទេវី ស្នាក់នៅផ្ទះលេខ៦អេ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ទី៣,ឈ្មោះទឹម ពុទ្ធសំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ។សំភារះចាប់យកពីជនសង្ស័យ បានម៉ូតូ២គ្រឿង ទី១ម៉ាក់ហុងដា សេ១២៥ ឆ្នាំ២០១៧ ពណ៌ខ្មៅ អត់ស្លាកលេខ ,ទី២ ម៉ាកស៊ុយសុីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1Fy6395 ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា ក្រុមជនសង្ស័យទាំងនោះ តែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយពេលធ្វើសកម្មភាពម្តងៗគឺមិនក្រោមគ្នាជិត១០នាក់នោះទេ ដោយប្រើម៉ូតូ៤•៥គ្រឿង ដើម្បីបិតគូទផងដែរ ។

ក្រោយកើតហេតុជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស ដារ៉ា

8 1 2 3 4 5 6 7


ចែករំលែក៖