ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ីសាអ៊ូឌីតព្រមានពីលទ្ធផលអាក្រក់ប្រសិនបើអាមេរិកមិនបន្តទិញប្រេង

ចែករំលែក៖

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានព្រមាន ដល់ប្រធានាធិបតីអាមេរិក ទើបតែជាប់ ឆ្នោតពីលទ្ធផលអាក្រក់ ប្រសិនបើលោកចេញបញ្ជាឲ្យឈប់នាំប្រេងចូលពីប្រទេស អារ៉ាប៊ីសាអ៊ូឌីតដូចអ្វីដែលលោក ដូណាល់ ត្រាំ បានប្រកាសពេលឃោសនាបោះឆ្នោត នោះ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ បានសន្យាថា នឹងបញ្ចូលវិស័យថាមពលរបស់អាមេរិកក្លាយទៅជាឯករាជ្យជាមួយដៃគូប្រេងនៅលើពិភពលោកក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលនាំមុខនៅក្នុង OPEC ។

រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត និងប្រធានក្រុមហ៊ុនប្រេង អាម៉ាកូ លោក ខាលីត អាលហ្វាលី បានបញ្ជាក់ថា « លោក ដូណាល់ ត្រាំ បានគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការផ្អាកនំាចូលប្រេងនោះនឹងមិនល្អឡើយសម្រាប់សេដ្ឋកិច្ច»។

អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលបានផ្គត់ផ្គងប្រេងឲ្យអាមេរិកច្រើនបំផុតនៅតំបន់ មជ្ឈិមបូព៌ា។ ប៉ុន្តែភាគច្រើនថាមពលប្រេង របស់អាមេរិកផលិតដោយខ្លួនឯងឬនាំចូល ពីប្រទេសកាណាដា។ អារ៉ាប៊ីសាអ៊ូឌីតលក់ ប្រេងទៅឲ្យអាមេរិកបានតែ១១ភាគរយ ប៉ុណ្ណោះ ចំណែកអាមេរិកទិញពីកាណាដាមានរហូតដល់៤០ភាគរយ ចំណែកប្រទេស OPEC ទាំងមូលលក់ទៅឲ្យអាមេរិកតែ ៣១ភាគរយ។

តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនៅឆ្នាំ២០១៥ អាមេរិកនាំប្រេងចូលមធ្យម ៩,៤លានបារ៉ែលក្នុងមួយថ្ងៃពី៨៨ប្រទេសផ្សេងគ្នា។ អាមេរិកបានប្រើប្រាស់ប្រេង អស់សរុប៧,០៨ពាន់លានបារ៉ែលនូវផលិត ផលប្រេងសាំង។ ចំណែកនៅក្នុងឆ្នាំនេះអាមេរិកបានប្រើប្រាស់អស់១៩,៤លានបារ៉ែលក្នុងមួយថ្ងៃ៕ ម៉ែវ សាធី

cres


ចែករំលែក៖