ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយបុរសប្រទូស្តកេរ្តិ៍ក្មេងស្រីអាយុ៤ឆ្នាំកាលពី៤ខែមុន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាប់ចោទ ម្នាក់កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រូវបានកម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋាននគរបាលខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដោយជាប់ចោទពីបទប្រទូស្តកេរ្តិ៍ខ្មាសនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ភឿង ម៉ាន់សិង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ ថុង មន ហៅពៅ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជារត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ ជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជននេះ ត្រូវបានឈ្មោះ លៀប លីតេក ហៅហេង តោ ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាបងថ្លៃ រស់នៅភូមិជាមួយគ្នា ប្តឹងចោទប្រកាន់ថា បានប្រព្រឹត្ត អំពើប្រទូស្តកេរ្តិ៍ខ្មាសទៅលើ កូនស្រីរបស់ខ្លួនអាយុ៤ឆ្នាំ ខណៈដែលគាត់ បានយកកូនស្រីរងគ្រោះជាបង និងកូន ប្រុសម្នាក់អាយុ២ឆ្នាំជាប្អូនទៅផ្ញើនៅបន្ទប់ដែលជនជាប់ចោទជួលស្នាក់នៅរយៈពេល ៣ថ្ងៃកាលពីអំឡុងខែសីហា ឆ្នាំ២០១៦ ។

លោកបានបន្តទៀតថា នៅពេលដែលគេត្រឡប់ទៅយកកូនវិញស្រាប់តែកូនស្រីនិយាយថា ឈឺប្រដាប់ភេទហើយក៏បាននាំយកកូនទៅពិនិត្យធ្វើកោសល្យវិច័យនៅ មន្ទីរពេទ្យ ។ គ្រូពេទ្យប្រាប់ថា ប្រដាប់ភេទក្មេងស្រីមានស្នាមរយះរួចក៏ដាក់ពាក្យ បណ្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នង ការរងទទួលបន្ទុកការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ដោយ មានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក សុក កែវបណ្ឌិត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំងនគរបាលខេត្តត្បូងឃ្មុំតាមស្រាវជ្រាវចាប់ជនជាប់ចោទបានវេលាម៉ោង ៥និង៤៤នាទីល្ងាចនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ក្រោយពីចាប់ខ្លួន និងសាក សួរជនជាប់ចោទបានសារភាពថា ក្នុងខែ សីហា ឆ្នាំ២០១៦ ឈ្មោះ លៀប លីតេក ហៅហេងតេក ត្រូវជាបងថ្លៃខាងប្រពន្ធ បានយកកូន២នាក់ទៅផ្ញើនឹងខ្លួនរួមទាំងប្រពន្ធខ្លួនរយៈពេល៣ថ្ងៃមែន ដោយ គាត់រវល់ទៅលេងល្បែងនៅកាស៊ីណូ។ ពេលប្រពន្ធខ្លួនមិននៅខ្លួនបានងូតទឹកឲ្យ ក្មួយៗរបស់គេបាន៣ដង។ ម្យ៉ាងទៀតគេស្រឡាញ់ក្មេងទាំង២នាក់ដូចជាកូនបង្កើត។

ជនជាប់ចោទបន្តថា ឈ្មោះ លៀប លី តេក តែងតែវាយធ្វើបាបប្រពន្ធត្រូវជាបង របស់ប្រពន្ធខ្លួនវាយធ្វើបាបក្មេងស្រីនោះដែរ និងធ្លាប់បានប្រតាយប្រតប់គ្នាជាមួយខ្លួនផងដែរ។ ខណៈបងថ្លៃរបស់ខ្លួនទៅ ដេកបន្ទប់ដែលខ្លួនស្នាក់នៅជាមួយប្រពន្ធ ឈ្មោះលៀប លីតេក នេះតាមទៅវាយនៅ ទីនោះបណ្តាលឲ្យប្រពន្ធត្រូវជាបងថ្លៃរត់ចោលទៀតផង ។

លោកស្នងការរងបានបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យដែលចេញដោយវេជ្ជបណ្ឌិត កែវ ពេជ្រសុវណ្ណ ប្រធានគណៈកម្មាធិការកោសល្យវិច័យនៃ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះពិតជាទទួលរងការ ប៉ះទង្គិចដោយវត្ថុរឹងទៅលើប្រដាប់ភេទ ប្រាកដមែន ។

ផ្អែកតាមបណ្តឹងរបស់ឪពុកក្មេងរងគ្រោះនិងការធ្វើកោសល្យវិច័យជនជាប់ចោទឈ្មោះ ថុង មន ហៅពៅ ត្រូវបាន កម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ដើម្បីចាត់ការតាមច្បាប់៕ ហេង នរិន្ទ្រ

ase-1


ចែករំលែក៖