ព័ត៌មានទាន់ហេតុការណ៍៖

ទឹកភ្នែកកូនស្រីអនីតិជនអង្វរម្តាយដោះលែងសង្សារ

ចែករំលែក៖

ខេត្តកណ្តាល ៖ គូស្នេហ៍វ័យក្មេងមួយគូ បានស្រឡាញ់គ្នាអស់តយៈពេល៦ខែមក ហើយៗខាងប្រុសចេះតែប្រើវិធីលួងលោម ខាងស្រីឲ្យចេញពីផ្ទះមកជួបគ្នាជាញឹកញាប់ ទើបម្តាយខាងស្រីសម្រេចចិត្តប្តឹងនគរបាល ប៉ុស្តិ៍ដើមមានឲ្យឃាត់ខ្លួនតែម្តង ។ ហេតុ ការណ៍ឃាត់ខ្លួនបានធ្វើឡើងកាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្បែរស្រះទឹកមួយកន្លែង ឋិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល ។

នគរបាលប៉ុស្តិ៍ដើមមៀនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះលឹម មួយលី ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ រីឯជនសង្ស័យឈ្មោះសំអាត សុខសោភា ភេទប្រុស មានទីលំនៅភូមិ ដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា មុន ពេលកើតហេតុម្តាយខាងស្រីបានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចចាប់យុវជនខាងលើដែល នាំកូនស្រីរបស់គាត់ចេញពីផ្ទះជាច្រើនថ្ងៃ មកហើយ ។ ក្រោយពេលទទួលពាក្យ បណ្តឹងនគរបាលក៏បានឃាត់ខ្លួនយុវជន សំអាត សុខសោភា យកមកសាកសួរ ។

យុវជនសំអាត សុខ សោភាបានប្រាប់ សមត្ថកិច្ចថា ខ្លួននិងនាងលឹម មួយលី បាន ស្រឡាញ់គ្នាអស់រយៈពេល៦ខែមកហើយ ហើយខាងស្រីតែងតែរត់តាមខ្លួន និងមក លេងផ្ទះរបស់ខ្លួនជាញឹកញាប់ទៀតផង ។ យុវជនជាប់សង្ស័យនេះអះអាងថា គ្រាន់តែ ស្រឡាញ់គ្នាចិត្តនឹងចិត្តប៉ុណ្ណោះ មិនបាន ធ្វើអ្វីផ្តេសផ្តាសនោះទេ ។

ចំណែកនាង លឹម មួយលី បាននិយាយ ទាំងទឹកភ្នែករលីងរលោងថា ពួកគេពិតជា បានស្រឡាញ់ស្មោះស្ម័គ្រប្តូរស្លាប់រស់ជា មួយគ្នាពិតមែន ហើយមានបំណងរួមរស់ ជាមួយគ្នាអស់មួយជីវិត ។ ដូច្នេះនាងសូម ឲ្យម្តាយដកពាក្យបណ្តឹងឈប់ប្តឹងសង្សារ របស់ខ្លួនទៅ ហើយសូមឲ្យចាស់ទុំទាំង សងខាងផ្សំផ្គុំពួកនាងផង ។

ចំណែកស្រី្តជាម្តាយខាងស្រីនិយាយថា គាត់មកដាក់ពាក្យបណ្តឹងនេះគឺឲ្យខាង នគរបាលចាប់ខ្លួូនខាងប្រុស ដែលតែងតែ នាំកូនស្រីគាត់ចេញពីផ្ទះជាញឹកញាប់ ។ រីឯ សំណូមពរកូនស្រីរបស់គាត់សុំឲ្យដកពាក្យ បណ្តឹងនោះ គឺគាត់មិនដកជាដាច់ខាត ហើយទុកឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ពីព្រោះកូនស្រីគាត់នៅក្មេង មិនទាន់គ្រប់ អាយុរៀបការនៅឡើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំង ជំនាញសាកសួរចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

ae eew


ចែករំលែក៖