ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មិនមានករណីហ្ស៊ីកាត្រូវបានរកឃើញនៅខេត្តកំពង់ចាមនោះទេ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីហ្ស៊ីកាត្រូវបានរកឃើញនៅខេត្តកំពង់ចាមនោះទេ ដែលបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅវេលាម៉ោង៧:០០នាទីយប់នៃថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៖

ក្រសួងសុខាភុិបាល សូមជំរាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា ក្រោយពីក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះមក នៅវេលាម៉ោង៧:០០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានជូនព័ត៌មានបន្ថែមមកថា ករណីអ្នកដែលថាវិជ្ជមានហ្ស៊ីកានោះ គឺអវិជ្ជមានទេ ក្រោយពេលត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមបច្ចេកទេសមន្ទីរពិសោធន៌តាមបែប sequencing method ជាបន្តទៀត ដើម្បីរកភាពប្រាកដនៃហ្សែនរបស់វីរុសនេះ។

ដូច្នេះ មិនមានករណីវិជ្ជមានហ្ស៊ីកា ត្រូវបានរកឃើញនៅខេត្តកំពង់ចាមនោះទេ។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសកែតម្រូវព័ត៌មានខាងក្រោមនេះក្នុងពេលឆាប់ៗនេះ។

សូមសាធារណជន មេត្តាជ្រាបនិងសូមមេត្តាអធ្យាស្រ័យអភ័យទោសលើការជូនព័ត៌មានមិនត្រឹមត្រូវដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់ក្នុងលទ្ធផលថាវិជ្ជមានលើការពិនិត្យឈាមលើកទី១របស់ខ្លួនមកក្រសួង ហើយលទ្ធផលពិនិត្យលើកទី២ក្នុងថ្ងៃនេះ គឺអវិជ្ជមានហ្ស៊ីកាទេ។

ដូច្នេះ មិនមានករណីហ្ស៊ីកានៅខេត្តកំពង់ចាមនោះឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

 

1a 2a


ចែករំលែក៖