ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកបកែវ បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នឹងប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជក់ថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ សា លី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិឥស្លាម មានទីលំនៅភូមិសាលា ឃុំកក ស្រុកបកែវ ទី២.ឈ្មោះ រចំ លាន់ ភេទប្រុសអាយុ២០ឆ្នាំជនជាតិទំពួន ទី៣.ឈ្មោះ រចំ ថែង ភេទប្រុសអាយុ២៥ឆ្នាំជនជាតិទំពួន មានទីលំនៅភូមិគ្រៀង ឃុំកិចុង ស្រុកបកែវខេត្តរតនគិរី។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួន នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ វុទ្ធឦសាន

aw-1 aw-2


ចែករំលែក៖