ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឲ្យជប៉ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុនចាន់ថុល បានស្នើ លោក Ryosei Tanaka រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និង ទេសចរណ៍ជប៉ុនឲ្យជួយពន្លឿនដំណើរការការសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងបាវិត(ផ្លូវជាតិ១) ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើអាជីវកម្ម ក៏ ដូចធ្វើដំណើរមានភាពឆាប់រហ័ស ។

សំណូមពរនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ និងដឹកជញ្ជូន នឹង លោក Ryosei Tanaka រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នាទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ។

ក្នុងជំនួបនេះលោក ស៊ុន ចាន់ថុល បានពិភាក្សាអំពីមធ្យោបាយ នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជា នឹងជប៉ុន ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវ គោក ផ្លូវអាកាស និងការអភិវឌ្ឍធនធាន មនុស្ស ។

លោកបានឲ្យដឹងទៀតថា កម្ពុជាក៏បាន ស្នើឲ្យជប៉ុន បញ្ជូនអ្នកជំនាញមកជួយ រៀបចំដល់ក្រសួងសាធារណការ និងដឹក ជញ្ជូន ដោយទាក់ទងនឹងប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីរថយន្ត ស្លាកលេខ រថយន្ត ការប្រឡងទ្រឹស្ដីបើកបរ ប័ណ្ណបើក បរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីបង្ខិតសេវាឲ្យកាន់តែខិត ជិតទៅនឹងប្រជាពលរដ្ឋថែមទៀត ៕រ័ត្ន
5 1 2 3 4


ចែករំលែក៖