ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់មួយកេះប្រភេទ M16 ស្មើនឹង៨៤០គ្រាប់ ក្នុងទឹកមាត់ច្រាំងទន្លេ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មួយកេះប្រភេទ M16 ស្មើនឹង៨៤០គ្រាប់ ក្នុងទឹក មាត់ច្រាំងទន្លេ ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល នៅថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ឈ្មោះ សាន សេង ភេទ ប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល នៅថ្ងៃ ខែ ឆ្នាំ និងម៉ោងខាងលើ បានទៅនេសាទត្រីនៅទន្លេ ហើយបានប្រទះឃើញគ្រាប់មួយកេះ ប្រភេទM១៦ ស្មើចំនួន៨៤០គ្រាប់ ស្ថិតនៅ ក្នុងទឹកមាត់ច្រាំងទន្លេ មាត់កំពង់ចំដីឡូឈ្មោះ សំ ម៉ាច ។

ប្រភពបន្តថា ក្រោយពីប្រទះឃើញគ្រាប់រួចមក ឈ្មោះ សាន សេង បានយកមកប្រគល់ឲ្យសមត្ថកិច្ច និងបានសុំថវិកាពីសមត្ថកិច្ច២០០០០រៀលផងដែរ ។

បច្ចុប្បន្ន គ្រាប់ទាំងនេះ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ៕

1 2 3


ចែករំលែក៖