ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខ៤ឆ្នាំ កែវ បូរ៉ា វិលវិញក្នុងតំណែងតួឯករឿង”ម្ចាស់គ្រងបេះដូង”

ចែករំលែក៖

ភ្នំពេញ៖ អតីត Freshy boy កែវ បូរ៉ាដែលបានបាត់មុខពីសង្វ្រៀនសិល្បៈប្រមាណ ជា៤ឆ្នាំមកហើយនោះបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលខណៈលោកបង្ហាញខ្លួន ក្នុងកម្មវិធីក្រុងពាលីថតខ្សែភាពយន្តថ្មីមួយ ។ ខ្សែភាពយន្តដែលតារាសម្តែងរូបនេះនឹងរួមគ្នាសម្តែងជាមួយកញ្ញា ទេព កញ្ញានេះគឺរឿង”ម្ចាស់គ្រងបេះដូង”ដែលត្រូវបានប្រកាសចេញថតកាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះនៅស្នាក់ការ របស់ផលិតកម្ម KH ។

លោកកែវ បូរ៉ាដែលធ្លាប់តែទទួលបានភាពជោគជ័យលើមាគ៌ាសិល្បៈខ្លាំងកាលពីពេលកន្លងមកហើយស្រាប់តែផ្អាកអាជីពជាតារាសម្តែងមួយរយៈពេល។ តារារូប នេះលើកឡើងថា លោកបានបោះបង់ សិល្បៈជិត៤ឆ្នាំមកហើយដោយងាកមកធ្វើការងារមួយផ្នែកទីផ្សារនៃក្រុមហ៊ុនមួយចាប់ពីពេលនោះមក។តែទោះយ៉ាងណាពេលនេះលោកបានសម្រេចចិត្តមកប្រឡូកសិល្បៈវិញក្រោយធ្វើតេស្តជាប់ជាមួយ ផលិតកម្មខេអេចដែលរំលេចវណ្ណកម្មថ្មី រឿង”ម្ចាស់គ្រងបេះដូង”ជាប្រភេទរឿងភាគដែលមានជាង៣០ភាគ។លោកថាថ្វីដ្បិតតែលោកមានបទពិសោធន៍ជាមួយការសម្តែងពីមុនតែពេលនេះដូចថ្មីឡើងវិញមានតែការខិតខំប្រឹងប្រែងសម្តែងឲ្យបានល្អ។លោករំពឹងថារឿងនេះពិតជាមានភាពទាក់ទាញពីទស្សនិកជនដោយយល់ថាផលិតកម្មខេអេចគាត់ធ្លាប់ល្បីឈ្មោះក្នុងពិភព ចម្រៀងហើយងាកមកលើកស្ទួយវិស័យភាពយន្តភាគទៀតពិតជាប្រសើរស្របពេលក្រុមការងារសុទ្ធតែជាអ្នកមានបទពិសោ ធន៍និងធនធានមនុស្សស្រាប់ជាច្រើន នាក់។

លោកគីម ហេងម្ចាស់ផលិតកម្មKH បានមានប្រសាសន៍ថាមូលហេតុដែលលោកងាកមកផលិតខ្សែភាពយន្តភាគរឿង”ម្ចាស់គ្រងបេះដូង”ព្រោះតែចិត្តស្រឡាញ់ភាពយន្តខ្មែរចង់ចូលរួមលើកស្ទួយស្របពេលវិស័យកុនខ្មែរហក់ឡើង។រឿង”ម្ចាស់គ្រងបេះដូង”នេះមានការចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះដោយនឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លោកបញ្ជាក់ដែរថានេះជាលើកទី១ហើយដែលលោកបានផលិតរឿងភាគឡើងបន្ទាប់ពីកាលពីប៉ុន្មានឆ្នាំមុនធ្លាប់ផលិតជារឿងដុំដែរដោយមានសុខ ស្រីនាងដើរតួមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ទស្សនិកជន។

ចាងហ្វាងផលិតកម្មរូបនេះបន្តថាខេអេចនៅតែមានការផលិតចម្រៀងដោយលោកនៅមិនទាន់បញ្ចេញបទថ្មីនៅលើទីផ្សារបាននោះទេយើងព្រោះមានអ្នកចាំលួចចម្លង ស្រាប់ៗអាចថាជាចោរទើបយើងមិនហ៊ានបញ្ចេញផលិតផលខ្លាចខាតទុន។លើសពីនេះខេអេចនៅបន្តបញ្ចេញស្នាដៃរឿងភាគថ្មីៗបន្តទៀតជូនទស្សនិកជនដើម្បីឲ្យកាន់តែលេចធ្លោគ្រាដែលលោកកំពុងងាកមកផលិតកុនឲ្យបានប្រសើរផងដែរ។រឿង “ម្ចាស់គ្រងបេះដូង”ជាប្រភេទសាច់រឿង ដែលមានការបង្ហាញពីគ្រប់រសជាតិនៃតថភាពសង្គម ធានាថាមានគុណភាពល្អអាចទទួលយកបាន។អ្វីដែលពិសេសប្រមូលផ្តុំដោយតារាបាត់មុខសុទ្ធតែធ្លាប់មានទស្ស និកជនទទួលស្គាល់ផងដែរ។

គួរបញ្ជាក់ដែរថារឿង”ម្ចាស់គ្រងបេះ ដូង”និពន្ធដោយលោកគីម ហេង សហការី និពន្ធដោយលោកឈីម វណ្ណឌី ដឹកនាំរឿង ដោយលោកគីម ហេង ជំនួយការថត លោកឈីម វណ្ណឌី។ តារាសម្តែងក្នុងរឿង នេះមានលោកកែវ បូរ៉ា និង កញ្ញាទេព កញ្ញា ជាតួឯក, កញ្ញាម៉ានីកា, លោកជា សំណាង , លោកបេឡា, កញ្ញាផាន់ ផាផួង, លោក សុខ សុធន, កញ្ញារចនា លោកស្រីវណ្ណា និងតារាជា្រច្រើនដួង ទៀត។ ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងពេល ដ៏ខ្លីខាងមុខនេះ៕ វឌ្ឍនា

aab-1 aab img_6092 aab-2 aab-3


ចែករំលែក៖