ព័ត៌មានទាន់ហេតុការណ៍៖

ជំពាក់លុយគេ ការប្រាក់កាន់តែច្រើន គ្មានលទ្ធភាពសង បុរសចំណាស់ម្នាក់សម្រេចចិត្តចងកបញ្ចប់បំណុល

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសចំណាស់ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកនឹងក្រមាភ្ជាប់ទៅមែកស្វាយក្រោយផ្ទះរបស់ខ្លួន ព្រោះតែជំពាក់បំណុលគេច្រើនពេកធ្វើឲ្យការប្រាក់កាន់តែកើនឡើងគ្មានលទ្ធភាពសង។ ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុង ភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ។

លោក សួន រស់ អធិការរងនគរបាល ស្រុកព្រៃឈរបានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា នគរបាលប៉ុស្តិ៍គរបានទទួលព័ត៌ មានតាមទូរស័ព្ទពីលោកមេភូមិរំដួលថា មានករណីចងកធ្វើអត្តឃាតនៅភូមិខាង លើទើបកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យភ្លាមៗ។

លោកអធិការរងបន្តថា សពបុរសរង គ្រោះឈ្មោះ សួន ថា អាយុ៥៨ឆ្នាំ មាន ទីលំនៅភូមិ-ឃុំកើតហេតុខាងលើបាន ស្លាប់ដោយចងកនឹងក្រមាក្រហមភ្ជាប់ទៅ នឹងមែកស្វាយក្រោយផ្ទះចម្ងាយប្រហែល ១៥ម៉ែត្រ។ តាមការពិនិត្យរបស់សមត្ថកិច្ច ជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកខ្លួនឯងប្រាកដ មែនពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរង គ្រោះបានឲ្យដឹងថា កាលនៅរស់ជនរង គ្រោះបានទៅខ្ចីលុយគេ តែមិនដឹងខ្ចីពីអង្គ ការណានោះទេ ហើយក៏មិនដឹងមានចំនួន ប៉ុន្មាននោះដែរ ។ ពេលការប្រាក់កាន់តែ កើនជាហេតុនាំឲ្យជនរងគ្រោះគ្មានលទ្ធ ភាពសងក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួន តែម្តង ។

ក្នុងករណីនេះក្រុមគ្រួសារសពពុំបាន បញ្ជាក់លម្អិតពីការខ្ចីប្រាក់យកទៅធ្វើអ្វីនោះទេគ្រាន់តែដឹងថា ជនរងគ្រោះធ្លាប់ខ្ចី លុយគេច្រើន ហើយការប្រាក់ចេះតែកើនគ្មានលទ្ធភាពសងក៏សម្រេចចិត្តគិតខ្លីបែបនេះ ។

សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕ ហេង នរិន្ទ្រ

as


ចែករំលែក៖