ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលមុខរបួស បន្ទាប់ពីបុរសរងគ្រោះយកម៉ាស៊ីនម៉ូទ័រទៅកាត់ឈើធ្វើតុ ហើយផ្លែម៉ូទ័របាក់ខ្ទាតត្រូវ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរោងជិតផ្ទះបុរសរងគ្រោះ ភូមិថ្មល់កែ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ពូ ប្រុស ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហតុ រូបគាត់បានទៅសុំជំនៀរឈើគេពីសិប្បកម្មនៅក្នុងភូមិជិតផ្ទះយកមកធ្វើតុ បាន៥ ហើយបន្ទាប់មកក៏ចាប់ផ្ដើមយកម៉ាស៊ីនម៉ូទ័រ និងឈើយកមកកាត់ធ្វើតុ មួយទៀត នៅពេលកំពុងតែកាត់ឈើ ស្រាប់តែកាត់ចំឈើរឹង បណ្ដាលឲ្យផ្លែម៉ូទ័រនោះបែកចេញខ្ទាតចំម្រាមដៃបណ្ដាលឲ្យមុតរយះសាច់ ត្រូវបានក្រុមគ្រួសារដឹកចូលមន្ទីរបង្អែកខេត្តប៉ៃលិន។
ក្រោយពីបញ្ជូនចូលដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន គ្រូពេទ្យជំនាញបានវះកាត់ដេរអស់១២ថ្នេរ ៕ ស សារ៉េត