ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៤និង៥០នាទីជិតភ្លឺ នគរបាលប៉ុស្តិ៍បឹងសាឡាងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងលួចម៉ូតូ ស្ថិតនៅផ្ទះលេខ១២៤ ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនគរបាលជាតិ ស្នាក់នៅផ្ទះលេខ ១២៤ ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនសង្ស័យឈ្មោះ រិន សុវណ្ណឌី ហៅ សូ សុភ័ក្រ្ត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅជួបបក្ខពួករបស់ខ្លួនម្នាក់ទៀត ឈ្មោះ ហៅ រិទ្ធ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ មិនស្គាល់ទីលំនៅមិនច្បាស់លាស់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ មិនចាំស្លាកលេខ ដឹកគ្នាមកកន្លែងកើតហេតុ ដោយឲ្យបក្ខពួករបស់ខ្លួន ឈប់រង់ចាំនៅមុខផ្ទះ រីឯរូបខ្លួនបានចូលទៅក្នុងផ្ទះជនរងគ្រោះធ្វើសកម្មភាពលួចម៉ូតូ ដែលចតទុកនៅក្នុងផ្ទះ ប៉ុន្តែក្នុងពេលនោះ ម្ចាស់គេមើលឃើញទាន់ ក៏ស្រែកឆោឡោ និងនាំគ្នាចាប់បានជាក់ស្តែង នាំយកមកឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង រីឯបក្ខពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់៕ ដារ៉ា

img_0977 img_0978 img_0979


ចែករំលែក៖