ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបុកម៉ូតូស្លាប់ម្នាក់នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុគ្គលិកកាសុីណូណាហ្គាវើលម្នាក់បានស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២២វិច្ឆិកា២០១៦ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កឡើងដោយរថយន្តតាកូម៉ា១គ្រឿង។

នាយប៉ុសិ្តបានប្រាប់ថា រថយន្តបង្កហេតុម៉ាកតាកូម៉ា ពណ៌មាស ពាក់ស្លាកលេខភ្នំពេញ2Y-9321 ។ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលតែម្តង។ រថយន្តធ្វើ ដំណើរពីជើងទៅត្បូងភ្នំពេញចូលទៅតាខ្មៅ ក៏ជ្រុលបុកម៉ូតូទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈភ្លៀងខ្លាំង។

ជនរងគ្រោះមានឈ្មោះ សុន សុភាព៕ តាឡឹម

as-2 as as-1


ចែករំលែក៖