ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាថា « រដ្ឋសភាដំណើការប្រជុំប្រកបដោយការទទួលខុសត្រូលើស្ថានភាពសេដ្ឋកិច្ចទាក់ទងដល់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
សំរាប់ខ្ញុំប្រហែលជាមិនអាចនៅបន្តការប្រជុំរហូតដល់ចប់នោះទេព្រោះត្រូវចេញទៅខេត្តសៀមរាបនារសៀលនេះដើម្បីទទួលនាយករដ្ឋមន្ត្រីឡាវនិងវៀតណាមសំរាប់ការប្រជុំរវាងកម្ពុជាឡាវ វៀតណាមអំពីតំបន់ត្រីកោណអភិវឌ្ឍដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអង្គប្រជុំ» ៕