ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំនឹងប្តីពូកែកាប់ ចាក់ ទាត់ វាយដំលែងបាន ប្រពន្ធប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។បុរសដៃដល់ជាប្តីឈ្មោះ ភី ចាន់ថៃ អាយុ 39ឆ្នាំចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ជី សុខជា អាយុ 36ឆ្នាំរស់នៅភូមិឃុំកើតហេតុ។

លោកអនុសេនីយ៍ឯកមុិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវប្តីកាប់បណ្ដាលអោយរងរបួសលើត្រចៀកខាងឆ្វេង ដើមដៃខាងស្ដាំ និងរងរបួសក្រោមកញ្ចឹងកនិងបោះដៃផុតត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅសម្ភពថ្នល់ទទឺងភា្លមៗក្រោយពីប្តីប្រើកាំបិទកាប់

លោកអធិការរងបន្តថាករណីនេះស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ប្តីរូបនេះចាត់ការតាមនីតិវិធីព្រោះតែគាត់មិនអាចទ្រាំនឹងការវាយដំ កាប់ ចាក់ពីប្តីនេះបានតទៅទៀតឡើយ ៕ សេនាស័ក្តិ

ase-3 ase ase-1 ase-2


ចែករំលែក៖