ភ្នំពេញ : បុរសជាជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ខ្លួនឯងដោយសង្ស័យថាគាំងបេះដូង ហើយត្រូវសាច់ប្រទះឃើង បង្កការភ្ញាក់ផ្អើកដល់ប្តឹងសមត្ថកិច្ចមូលដ្ធាន កាលពីវេលាម៉ោង ៧ និង ១៥ នាទីយប់ថ្ងៃទី ២១ វិច្ឆិការ ២០០១៦ នៅចំណុចក្រុមហ៊ុន ជីង ថាវ វិស្វកម្ម តុបតែងនិងសាងសង់ ដែលស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
សពជនជាតិចិនខាងលើនេះមាន ឈ្មោះ ស៊ី លាំង ប៉ អាយុ ៥៥ឆ្នាំ មុខរបរចាំមើលក្រុមហ៊ុនខាងលើ និងមានប្រពន្ធកូនប្រុស២នាក់នៅឯប្រទេសចិន។
តាមប្រភពពីសាច់ញាតិសព បានអោយដឹងថា ជនរងគ្រោះគឺរស់នៅក្នុងក្រុមហ៊ុនតែម្នាក់ឯង ហើយជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រា នឹងមិនសូវពិសារបាយ ហើយនៅថ្ងៃកើតហេតុ គឺខាងក្រុមហ៊ុនបានទូរស័ព្ទមកជនរងគ្រោះ តែជនរងគ្រោះមិនបានលើកទូរស័ព្ទ ទើបនៅល្ងាចថ្ងៃកើតហេតុ ខាងក្រុមហ៊ុនក៏ដូចជាសាច់ញាតិនាំគ្នាមកមើលនៅក្រុមហ៊ុន ឡើងទៅបន្ទប់ស្នាក់នៅផ្ទាល់របស់ជនរងគ្រោះ បន្ទប់បើកភ្លើង ទូរទស្សន៍ និងម៉ាស៊ីនត្រជាក់ចោល ដល់ពេលបើកបន្ទប់ ក៏ស្រាប់តែឃើញជនរងគ្រោះដេកធ្លាក់ពីលើគ្រែស្លាប់ រុំភួយនិងខ្នើយគ្របមុខ ។
ក្រោយពីឃើញដូច្នេះ សាច់ញាតិបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ធានប៉ុស្តិនគរបាលកន្ទោក និងសមត្ថកិច្ចជំនាញមកពិនិត្យកោសល្យវិច័យ ធ្វើកំណត់ហេតុ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថា សពពិតជាស្លាបលដោយសារតែគាំងបេះដូងពិតប្រាកដមែន ៕ សុខាសែនជ័យ