ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ត្រាំប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មTPPនៅថ្ងៃដំបូងកាន់តំណែងប្រធានាធិបតី

ចែករំលែក៖

លោក ដូណាល់ ត្រាំបានប្រកាសថានឹង ដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងសមុទ្រ TPP នៅថ្ងៃដំបូងឡើងកាន់ អំណាចនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

នៅក្នុងឃ្លីបវីដេអូដែលបន្តផ្សាយកាលពីថ្ងៃទី២១ខែវិច្ឆិកា ដែលជាសាររបស់ លោក ត្រំា ផ្ញើទៅកាន់ពលរដ្ឋអាមេរិកពី ដំណើរផ្ទេរអំណាចប្រធានាធិបតីទើបតែជាប់ឆ្នោតដូណាល់ ត្រាំ បានបញ្ជាក់ថា នៅថ្ងៃចូលកាន់តំណែងដំបូងលោកនឹង ដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ភ្លាម។

នៅក្នុងឃ្លីបវីដេអូ លោក ត្រាំ បានចាត់ ទុកកិច្ចព្រមព្រៀងTPP គឺជា សោកនាដកម្ម សម្រាប់អាមេរិក។ ជំនួសទៅនឹងកិច្ចព្រម ព្រៀង TPP លោកត្រាំ បានសន្យាថានឹង បង្កើនពាណិជ្ជកម្មទ្វេភាគីដើម្បីផ្តល់ការងារ ធ្វើសម្រាប់ពលរដ្ឋអាមេរិក។

កិច្ចព្រមព្រៀង TPP ត្រូវបានប្រទេសជាដៃគូអាមេរិកនៅតំបន់អាស៊ីដល់ទៅ១២ប្រទេសបានចុះហត្ថលេខាកាលពី ខែកុម្ភៈ ឆ្នាំ២០១៦ ហើយនឹងមានប្រសិទ្ធភាពនៅ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រសិនបើសភារបស់ ប្រទេសសមាជិក យ៉ាងតិច៦ប្រទេសបាន អនុម័តនោះ។ ទាំងនោះមានន័យថាកិច្ចព្រម ព្រៀងTPP ចាំបាច់ត្រូវតែមានការចុះហត្ថលេខាពីអាមេរិក និងជប៉ុន។

នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុង បានបញ្ជាក់ថា កិច្ចព្រមព្រៀង ឆ្លងទ្វីប TPP បើខ្វះអាមេរិកនោះមានន័យថា កិច្ចព្រមព្រៀងនេះនឹងត្រូវចាប់ផ្តើមជាថ្មី។ ក្នុងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ បាន ប្រកាសនៅក្នុងសន្និសីទ កាសែតនៅទី ក្រុងBuenos Aires ប្រទេសអាហ្សង់ទីនថា TPP បាត់បង់អាមេរិកនោះគឺគ្មានន័យ ឡើយ។ លោក អាបេ បានបញ្ជាក់ទៀតថា មកទល់ពេលនេះមិនទាន់មានប្រទេសណាមួយប្រកាសដកខ្លួនចេញពីTPP នោះ ឡើយក្រោយការបោះឆ្នោតអាមេរិក៕ ម៉ែវ សាធី

trump_tpp


ចែករំលែក៖