ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញឆក់កាបូបជនជាតិបរទេស ត្រូវពលរដ្ឋដេញតាមចាប់ជាប់ វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងឆក់កាបូបជនជាតិបរទេសយ៉ាងសកម្មនោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន ដែលជិះរ៉ឺម៉កកង់បីមិនបានសម្រេច នៅចំណុចខាងមុខមន្ទីរព្យាបាលធ្មេញភ្នំពេញ ផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលម៉ោង២និង៤៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជនសង្ស័យមានឈ្មោះ ស៊ីម សុផល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ២៣ ម្តុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជិះម៉ូតូឌ្រីមសង់ សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បានបដិសេធដោយសំអាងគ្មានជនរងគ្រោះមកធ្វើការប្តឹងនិងគ្មានភស្តុតាងដោយខ្លួនឆក់មិនបានសម្រេចនៅនរគបាលប៉ុស្ត៏ដេប៉ូ២ ។ ដោយឡែកនរគបាលប៉ុស្តិ៍បានស្វែងរកសាក្សីនៅជុំវិញកន្លែងកើតហេតុនៅតាមផ្លូវ២១៥ មានអ្នករត់ម៉ូតូ រត់រ៉ឺម៉កកង់បី និង អ្នកដែលឃើញហេតុការច្បាស់បានអះអាង ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យដែលប្រព្រឹត្តបទល្មើសហើយត្រូវបានឃាត់ជូនសមត្ថកិច្ចចាត់ការនិងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ថា ឃើញជនជាតិចិនចំនួន២នាក់ ដែលជិះរ៉ឺម៉កកង់បីតាមបណ្តោយផ្លូវកម្ពុជាក្រោម ពីលិចទៅកើត មកដល់ចំណុចខាងមុខមន្ទីរព្យាបាលធ្មេញភ្នំពេញ ស្រាប់តែជនសង្ស័យជិះម៉ូតូឌ្រីមសង់សេរី២០១៦ ពណ៌ខ្មៅ តែម្នាក់បានធ្វើសកម្មភាពឆក់កាបូប ស្ពាយរបស់ស្ត្រីជនជាតិចិន ដែលស្ពាយនៅខាងស្តាំដៃយ៉ាងសង្ហា ហើយត្រូវរ៉ឺម៉កកៀដួលម៉ូតូភ្លាមៗផងដែរ ។ បន្ទាប់មកជនសង្ស័យ ក៏ផ្តួលម៉ូតូរត់ត្រឡប់ទៅខាងក្រោយវិញ ក៏ត្រូវបានមហាជនឃើញហេតុការណ៍ដេញចាប់បានប្រគល់ជូនសមត្ថកិច្ចតែម្តង ។ ដោយឡែកនារីជនជាតិចិន ដែលជិះលើរ៉ឺម៉កមិនមានការបាត់បង់ ក៏បានបន្តដំណើរទៅបាត់ ដោយមិនបានដាក់បណ្តឹងនៅប៉ុស្តិ៍នរគបាលដេប៉ូ២ឡើយ ។

បច្ចុប្បន្នជនសង្ស័យ និងម៉ូតូ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នរគបាលដេប៉ូ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ ស ដារ៉ា

img_1020 img_1021 img_1022 img_1023 img_1025


ចែករំលែក៖