ព័ត៌មានទាន់ហេតុការណ៍៖

នាំខ្លួនមន្ត្រីអាដហុកនិងមន្ត្រី គជប មកតុលាការកំពូលជំនុំជម្រះ

ចែករំលែក៖

ភ្នំពេញ: មន្ត្រីពន្ធនាគារ បានបញ្ជូនមន្ត្រីអាដហុក៤រូបនិងអគ្គលេខាធិការរងគជបមួយមកតុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដើម្បីបើកសវនាការជំនុំជម្រះ ។

ឯកសារតុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។ កម្មវត្ថុនៃសវនាការនេះ គឺ បណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ។

ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ៕ចេស្តា

666

1 2 3


ចែករំលែក៖