នៅពេលនេះលោកដូណាល់ ត្រាំបានដកការសន្យាមួយចំនួន ដែលបានប្រកាសពេលឃោសនាបោះឆ្នោត ក្នុងនោះមាន ចាប់លោកស្រីហ៊ីលឡារី គ្លីនតុន ដាក់គុក បើលោកជាប់ជាប្រធានាធិបី និងការលុបចោលកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុជាដើម ។
ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកកាលពីថ្ងៃតី២២ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយគណៈកម្មាធិការដឹកនាំ អ្នកសារព័ត៌មាន អ្នកវិភាគ របស់សារព័ត៌មាន New York Times ។ តាមសារព័ត៌មាន New york Times លោកដូណាល់ ត្រាំបានឆ្លើយជារួម ពេលគឺស្នើឲ្យលោកបំភ្លឺពីគោលនយោបាយដែលជួយឲ្យលោកទទួលបានជ័យជំនៈលើលោកស្រី គ្លីនតុន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកត្រាំ បានយោគយល់ដល់លោកស្រីគ្លីនតុន ដោយបោះបង់ចោលការចោទកាន់ រឿងអាស្រូវអីម៉ែល ក៏ដូចជាមូលនិធិ គ្លីនតុន ។ លោកដូណាលត្រាំ បានលើកឡើងថា «ខ្ញុំមិនចង់ធ្វើឲ្យប៉ះពាល់ខ្លាំងដល់គ្រួសាគ្លីនតុនឡើយ ខ្ញុំពិតជាមិនចង់ធ្វើដូច្នេះ» ។ នៅពេលឃោសានាបោះឆ្នោត កាលពីថ្ងៃទី៩ ខែតុលា លោកត្រាំ បានព្រមានថា លោកនឹងបញ្ជាឲ្យក្រសួងយុត្តិធម៌បើកការសើបអង្កេតជាពិសេស ហើយចាប់លោកស្រីគ្លីនតុនដាក់គុក បើលោកជាប់ជាប្រធានាធិបតី ។
ក្រៅពីនេះ លោកត្រាំ ក៏បានកែប្រែចិត្តគំនិត្យជាច្រើនក្រោយពេលជាប់ឆ្នោត លោកមិនមានការឆែវឆាវ និយាយស្តីមិនសំចៃ វាយប្រហារចំៗដូចកាលពីមុនទៀតឡើយ លោកបានធ្វើខ្លួនឲ្យស័ក្តិសមជាមេដឹកនាំប្រទេសមហាអំណាចទីមួយលើពិភពលោក ។
ការនិយាយស្តីនាពេលកន្លងមកអាចផ្លាស់ប្តូរបាន ប៉ុន្តែបើឡើងកាន់តំណែងប្រធានាធិបតីហើយនោះ មិនអាចនិយាយឲ្យតែរួចនោះឡើយ គឺនិយាយត្រូវតែធ្វើ។ ទាំងនោះហើយដែលធ្វើឲ្យលោកត្រាំ មានការប្រុងប្រយ័ត្ន។
មួយវិញទៀត ការដែលប្រកាសឈប់ដេញដោល លោកស្រីគ្លីនតុន នៅពេលនេះ ត្រូវបានគេសង្ស័យថា លោកត្រាំមានចេតនា មិនចង់ឲ្យលោកស្រីគ្លីនតុន សើរើសន្លឹកឆ្នោតឡើងវិញនៅរដ្ឋសំខាន់ៗ៣ ដែលមាន រហូតដល់ ជិត៥០អាសនៈ។ នៅពេលនេះ ក្រុមអ្នកឯកទេសបានរកឃើញថា មាន ហែក(Hach) ពីរុស្ស៊ីលួចសន្លឹកឆ្នោតលោកស្រីនៅរដ្ឋសំខាន់នោះទើបធ្វើឲ្យលោកស្រីបរាជ័យ។ ប្រសិនបើពេលនេះ មានការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋ ៣ខាងលើ ឃើញមានកំហុស លោកត្រាំ អាចបាត់បង់ ជិត៥០អាសនៈ ដូច្នេះមិនអាចក្លាយជាប្រធានាធិបតីបាឡើយ ៕ ម៉ែវ សាធី