ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស និងរថយន្តតាកូម៉ា​ពន្លះគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿង បានបើកទៅបុកជាមួយរថយន្តឡិចសុីស RX300 មួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១កែង ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចសីុស RX300 ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 2AH 5423 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួនភ្លាមនោះក៏មានរថយន្តតាកូម៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y 5431 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ោសេទុង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿងនឿនក៏ជ្រុលបុករថយន្តឡិចសីុសពេញទំហឹងចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កអោយមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងបានសម្រួលគ្នាអស់រយះពេលយ៉ាងយូរ តែមិនត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌរង់ចាំដោះស្រាយបន្ត ៕ ជីម ភារ៉ា ដង្កោ

 

img_8669 img_8670 img_8671 img_8673 img_8674


ចែករំលែក៖