ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានផ្ទៃពោះ៣ខែខឹងប្តីដើរចេញពីផ្ទះដួលសន្លប់ស្តូកស្តឹង ត្រូវរថយន្តអង្គភាព៧១១ដឹកទៅសង្គ្រោះមន្ទីរពេទ្យពោធិ៍ចិនតុង

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានដួលសន្លប់ស្តូកស្តឹង បន្ទាប់ពីមានជំងឺប្រចាំកាយ ខ្សោយបេះដូង និងមានផ្ទៃពោះ៣ខែ ម្យ៉ាងមានការប្រចណ្ឌខឹងប្តីមានស្រីដើរចេញពីផ្ទះដួលសន្លប់បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណតរថយន្តក្រុង ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះមានឈ្មោះ ហ៊ន នី អាយុ២៨ឆ្នាំ មុខរបរគ្មាន មានផ្ទៃពោះ៣ខែ រស់នៅភូមិ អណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មកពីស្រុកតាមប្តី ដែលប្រកបរបរជាព្រូឡាន ស្នាក់នៅបណ្តោះអាសន្នត្រង់ចំណុចខាងលើ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើដើរថ្មើជើងតាមបណ្តោយផ្លូវជាតិលេច៣ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែដួលដេកទៅនឹងថ្នល់បាត់មាត់ឈឹង ទើបត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះឃើញ ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។

ជនរងគ្រោះស្ថិតក្នុងស្ថានភាពអារម្មណ៍ភាំងៗស្មារតី ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖