ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចូលលួចទ្រព្យសម្បត្តិអ្នកដទៃត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់បាន ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះជួលមួយកន្លែង តែមិនទាន់បានសម្រេច ក៏ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងត្របែក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧៤ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ជា ទ្រី ភេទប្រុសអាយុ៣៧ ស្នាក់នៅផ្ទះជួលនៅម្ដុំសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរអ្នករត់មូ៉តូឌុប ។ ចំណែកជនរងគ្រោះមានឈ្មោះ មុត សុជឿន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ខណ្ឌចំការមន មុខរបរអង្គរក្ស។

បើកតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានដើរនៅតាមបណ្តោយផ្លូវលេខ៤៧៤ ខណៈមកដល់ចំណុចផ្ទះជួល ជនសង្ស័យដោយឃើញបើកទ្វារជំហរដោយស្មានតែគ្មានអ្នកនៅ ក៏បានចូលទៅបំរុងលួចទ្រព្យសម្បត្តិ ស្រាប់តែត្រូវម្ចាស់គេឃើញទាន់ ក៏បានស្រែកថា ចោរៗធ្វើឲ្យជនសង្ស័យភ័យហើយក៏បានរត់តែត្រូវម្ចាស់ផ្ទះដេញចាប់ភ្លាមៗតែម្តង រួចម្ចាស់ផ្ទះក៏ប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងត្របែក។

ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំជនសង្ស័យនោះមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងត្របែក ក្រោយពីសាកសួររួច ទើបដឹងថា ជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា រូបខ្លួនបានយកមូ៉តូមា៉កហុងដា C125របស់ខ្លួន ទៅបញ្ចាំលេងល្បែងអស់ ក៏បែកគំនិតចូលលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ៕ ស រស្មី

image1 image2


ចែករំលែក៖