ព័ត៌មានទាន់ហេតុការណ៍៖

កម្មករជាងដែក២នាក់ធ្លាក់ពីលើអគារជាន់ទី៣ ខណៈឡើងលាបថ្នាំតាមបន្ទាដែកនៅក្រុមហ៊ុនទីហាវសេរ៉ាមិច

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់កម្មករជាងដែក២នាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្រុមហ៊ុនទីហាវសេរ៉ាមិច ដែលមានទីតាំងនៅលើកំណាត់ផ្លូវវេងស្រេង ក្រុម២ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលកម្មកររងគ្រោះ២នាក់នេះកំពុងឡើងលាបថ្នាំបន្ទាដែក។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញកម្មករ២នាក់ឡើងទៅលាបបន្ទាដែកជាន់ទី៣ នៃក្រុមហ៊ុនទីហាវសេរ៉ាមិច។ ស្រាប់តែ១សន្ទុះមកក៏មានការភ្ញាក់ផ្អើលឡើងនាំគ្នារត់ទៅមើលកន្លែងកើតហេតុគេឃើញកម្មករ២នាក់នោះបានធ្លាក់ចុះ។ ក៏ប៉ុន្តែមិនគ្រោះថ្នាក់ដល់ស្លាប់នោះទេ គ្រាន់តែរបួសធ្ងន់។

ដោយឡែកសមត្ថកិច្ច ក៏ចុះដល់កន្លែងកើតហេតុភ្លាមផងដែរ។ សមត្ថកិច្ចប៉ុសិ្តរដ្ឋបាលស្ទឹងមានជ័យក៏បានបញ្ជាក់ឲ្យដឹងដែរថា កម្មកររងគ្រោះមានឈ្មោះ នី ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករជាងដែកដូចគ្នា។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុគឺពួកគាត់ឡើងទៅលើតាមបន្ទាដែកដើម្បីលាបថ្នាំនៅជាន់ទី៣ ហើយក៏បានរបូតដៃធ្លាក់តែម្តង នេះដោយសារការឆ្វេសប្រហែស។ មិនមែនធ្លាក់ជណ្តើរយន្តនោះទេ ជណ្តើរយន្តអត់ដំណើរការទេ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ៕ តាឡឹម

as-2 as as-1


ចែករំលែក៖