ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបមុខសញ្ញាប្រើកាំភ្លើងជ័រធ្វើសកម្មភាពប្លន់នៅក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាប្រើប្រាស់កាំភ្លើងជ័រ ធ្វើសកម្មភាពប្លន់យ៉ាងកក្រើកក្នុងរាជធានីភ្នំពេញនោះត្រូវសមត្ថកិច្ចប្រមាញ់បានហើយ និងបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

កាលពីវេលាម៉ោង៧យប់ ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានទទួលយកជនសង្ស័យម្នាក់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វា បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពប្លន់ ហើយត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វាចាប់បាន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៅ គ្រី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួច យកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១១០ ពណ៍ខ្មៅ សេរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5622 កាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៧និង៣០នាទី នៅចំណុចសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូមិនស្គាល់អត្តសញ្ញាណនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក ។ សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យ រួមមាន ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ សេរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5622 លេខតួ+ម៉ាស៊ីន ៨០១៨១២៥, កាំភ្លើងខ្លីជ័រ១ដើម , ដែកតាន់រាងអក្សរអ៊ិលចំនួន០១, ដែកមុខស្រួចរង្វង់ចិញ្ចៀនលេខ៨ចំនួន១,ដែកលួចទំពក់ចំនួន ០៣កំណាត់ ,ដង្កាប់ដែកចំនួន ០១ , ដែកដង្កៀបចំនួន ០១,កាបូបស្ពាយពណ៍ខ្មៅចំនួន ០១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៦សន្លឹក ៕ ថាច់ យ៉ាត

e4 55


ចែករំលែក៖