ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុយអែតនឹងធ្វើរូបសំណាករបស់កីឡាករ Zlatan Ibrahimovic ដាក់ក្នុងទីក្រុង Stockholm

ចែករំលែក៖

សហព័ន្ធបាល់ទាត់នៃប្រទេសស៊ុយអែតបានប្រកាសថា ខ្លួននឹងកសាងរូប សំណាករបស់ខ្សែប្រយុទ្ធZlatan Ibrahimovicហើយដាក់ក្នុងទីក្រុងStockholm ដើម្បីផ្តល់កិត្តិយសដល់រូបគេដែលបានឈ្នះពានរង្វាន់កីឡាករល្អប្រចាំ ប្រទេសស៊ុយអែតចំនួន១០ឆ្នាំជាប់ៗគ្នា។

រូបសំណាករបស់កីឡាករZlatan Ibrahimovicនឹងត្រូវដាក់នៅខាងក្រៅកីឡដ្ឋាន Friends Arena ក្នុងរាជធានី របស់ប្រទេសស៊ុយអែតតែម្តង។

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរបស់ក្លិបបិសាចក្រហមManchester Unitedរូបនេះ ស៊ុតបាល់បាន៦២គ្រាប់ក្នុងចំណោម១១៤ប្រកួតឲ្យក្រុមជម្រើសជាតិស៊ុយអែតមុនគាត់សម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីយូរ៉ូឆ្នាំ២០១៦ចប់។

Zlatan Ibrahimovicបានទទួលពានរង្វាន់បាល់មាសពីប្រទេស៊ុយអែតចំនួន១១ដងហើយ ដោយពុំមានកីឡាករណាម្នាក់អាចធ្វើដូចគាត់បាននោះទេបើ គិតចាប់តាំងពីឆ្នាំ១៩៤៦មក៕

as-2 as as-1


ចែករំលែក៖