ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចោទនាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយបើកដៃឲ្យមានបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រុមប្រជានេសាទកាល ពីពេលថ្មីៗនេះបានចោទប្រកាន់នាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយថា បានទទួលសំណូក ហើយបើកដៃឲ្យមានការប្រព្រឹត្តបទល្មើសនេសាទយ៉ាងអនា ធិបតេយ្យ។

ប្រជាពលរដ្ឋដែលមកពីភូមិពាមត្រែង និងភូមិស្លែង នៃឃុំក្ដីដូង ស្រុកកំពង់ស្វាយ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះលោក សៅ វណ្ណសិរីវុឌ្ឍ នាយសង្កាត់រដ្ឋបាល ជលផលកំពង់ស្វាយបានទទួលលុយពី អ្នកប្រព្រឹត្តបទល្មើសនេសាទចំនួន៧នាក់ ដោយក្នុងម្នាក់ៗចាប់ពី២០ម៉ឺនទៅ១លាន រៀលសរុបប្រមាណជិត៤លានរៀល។ ដោយសាតែសំណូកទាំងនេះបានធ្វើឲ្យលោកនាយសង្កាត់ធ្មិចភ្នែកអនុញ្ញាតិឲ្យ មានការប្រើប្រាសឧបករណ៍នេសាទល្មើសច្បាប់យ៉ាងរាលដាល។

ផ្អែកតាមប្រភពថា ឧបករណ៍ល្មើស ច្បាប់ដូចជា ណរ៉ាវ ឡុក ឆ្នុក រួមទាំង អ៊ួនក្រហមក្រឡាញឹកត្រូវបានគេដាក់ពង្រាយជាច្រើនគីឡូម៉ែត្រ ដែលវាបានបង្កឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ពពួកមច្ឆជាតិ និងក៏ធ្វើឲ្យមានបញ្ហាដល់ការធ្វើចរាចរណ៍តាមផ្លូវទឹកផងដែរ។ ទាក់ទងបញ្ហានេះ លោក សៅ សិរីវុឌ្ឍ បានបដិសេធហើយ ថា ការលើកឡើងខាងលើគឺគ្រាន់តែជាការមួលបង្កាច់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយតាមសេចក្ដីរាយ ការណ៍ថា នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយរូបនេះក៏ធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) កោះហៅ ឲ្យចូលបំភ្លឺដែរកាលពីអំឡុងខែសីហា ឆ្នាំ ២០១៦ ពាក់ព័ន្ធរឿងភ្លើងឆេះព្រៃលិចទឹក៕ ហេង សូរិយា

bheng-1 bheng-2


ចែករំលែក៖