ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាមលើកទី៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណរួចហើយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើឯកសារ ១)កិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម, ២)សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី៩ ស្តីពីតំបន់អភិវឌ្ឍន៍ត្រីកោណ។
មុននឹងបិទកិច្ចប្រជុំកំពូលនៅរសៀលថ្ងៃ២៣ ខែវិច្ឆិកា ប្រមុខដឹកនាំនៃប្រទេសទាំង៣ ក៏បានអញ្ជើញធ្វើសន្និសីទការសែតរួមផងដែរ ៕