ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា វាយគ្នាទៅវិញទៅមក បញ្ចប់រឿងត្រឹម២០០ដុល្លារនៅប៉ុស្តិ៍ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ សង្ស័យស្រវឹងស្រាដូចគ្នាទាស់ពាក្យសំដី ឈានដល់វាយតប់ បណ្តាលឲ្យរងរបួសទាំងសងខាង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា បុរសទាំង២នាក់ឈ្មោះ ម៉ៅ អាយុ៣៣ឆ្នាំ មុខរបរជាជាងម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងទី២ មិនត្រូវបានស្គាល់ឈ្មោះទេ អាយុប្រហែល៤០ឆ្នាំ មុខរបរចុងភៅរោងការ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសទី២នាក់នោះបានធ្វើដំណើរដោយជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុខាងលើ ប៉ះឥវ៉ាន់របស់ឈ្មោះ ម៉ៅ ភ្លាមនោះឈ្មោះ ម៉ៅ ក៏បានហក់ទៅវាយ ក៏មានការប្រតាយប្រតប់គ្នាបង្កអោយមានរបួសស្នាមទាំងសងខាង (ជាងម៉ូតូត្រូវចំក្បាលរងរបួសជាទម្ងន់) ។

ក្រោយពីមានការប្រតាយប្រតបគ្នារួច គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅឃាត់ខ្លួនបុរសទាំង២នាក់ដើម្បើយកមកដោះស្រាយនៅប៉ុស្តិ៍ទឹកថ្លា ដោយភាគីខាងជាងម៉ូតូព្រមសងជំងឺចិត្តចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕ តុង សីហា

se


ចែករំលែក៖