ព័ត៌មានទាន់ហេតុការណ៍៖

យុវជនបីនាក់ត្រូវនគរបាលឃាត់ខ្លួនសង្ស័យបង្កទំនាស់តាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនបីនាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលព័ត៌មានពីប្រជាជនថា ពួកគេកាន់ដំបងជ្រុង និងសោសង្ស័យបង្កទំនាស់តាមផ្លូវសាធារណៈកាលពីវេលាម៉ោង២១ ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំណុចហាងខារ៉ាអូខេដឹឃ្វីន ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកទាំងបីនាក់នោះទី១មានឈ្មោះ ហេង ម៉េងជូរ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករកញ្ចក់ មានទីលំនៅឃ្លាំងនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ មានឈ្មោះ ហៀប មករា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបរ រថយន្ត ស្នាក់នៅជាមួយគ្នា និងទី៣ មានឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករកញ្ចក់ ស្នាក់នៅជាមួយគ្នា។

សមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ខ្លួនអ្នកទាំង៣នាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលទឹកថ្លា ហើយក៏បញ្ជួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការបន្ត ប៉ុន្តែក្រោយពីសមត្ថកិច្ចជំនាញសាកសួរួច ក៏ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញអស់ ព្រោះពួកគេជាជនរងគ្រោះ៕ តុង សីហា

fr a ds f


ចែករំលែក៖