ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ខ្សែក្រវាត់កីឡាប្រដាល់ កន ចន្ថា យកប្រដាប់លញ់ក្លៀកញាត់ចូលប្រដាប់ភេទសង្សារ

ចែករំលែក៖

ភ្នំពេញ៖ មានរឿងដែលមិនគួរឲ្យកើតឡើងមួយធ្វើឲ្យកក្រើកពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសារតែកីឡាករប្រដាល់សេរី កង ចន្ថា ម្ចាស់ខ្សែក្រវាត់គោជល់នៃស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី បានរងការចោទប្រកាន់ថា បានយក ប្រដាប់លញ់ក្លៀក ញាត់ចូលប្រដាប់ភេទសង្សាររបស់ខ្លួនដែលទើបមានវ័យ១៧ឆ្នាំនោះ  ។

កីឡាករ កន ចន្ថា ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ចាប់ខ្លួន បន្ទាប់ពីត្រូវនាងជាសង្សាររត់ចេញស្រែកតាមផ្លូវឲ្យគេជួយ និងសុំអន្តរាគមន៍ពីសមត្ថកិច្ច ខណៈដែលជនសង្ស័យ កន ចន្ថារូបនេះ បានបង្ខាំងរូបនាង វាយសម្រាតធ្វើទារុណកម្ម និងយកកាំបិតប៉័ងតោគំរាមអារ.ក សម្លាប់ និងយកទូរស័ព្ទថតរូបស្រាតទៀតផង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ បេតុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះកន ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកីឡាប្រដាល់សេរី និងធ្លាប់មានឈ្មោះបោះសំឡេងមួយរយៈផងដែរ ស្នាក់នៅផ្ទះជួលក្រុមទី១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ យ៉េន ធារ៉ា អាយុ១៧ឆ្នាំ ជាបុគ្គលិកលក់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនមួយនៅកោះពេជ្រ និងស្នាក់នៅជាមួយគ្នា ។

នារីរង យ៉េន ធារ៉ា បានឲ្យដឹងថា នាងបានស្គាល់ជនសង្ស័យតាមរយៈFacebook រយៈពេល២ខែកន្លងមកហើយ ហើយបានមករស់នៅជាមួយនៅក្នុងបន្ទប់ជួល ដោយឈ្មោះកន ចន្ថា តែងវាយធ្វើបាបនាងជាញឹកញាប់ ដោយសារតែរឿងប្រចណ្ឌ ។ លុះនៅយប់ថ្ងៃកើតហេតុ យើងបានឈ្លោះគ្នា ដោយកង ចន្ថា បានបង្ខាំងនាង នៅក្នុងបន្ទប់ជួល មិនឲ្យចេញក្រៅ ហើយយកកាំបិតប៉័ងតោគំរាម អារ.ក និងយកអំបោសដងឫស្សីបោសផ្ទះ មកវាយចំភ្លៅនាង បណ្តាលឲ្យជាំទាំងសងខាងរួចយកកន្ត្រៃ មកកាត់សក់នាងចោលឲ្យខ្លីដូចប្រុស។ លើសពីនេះទៀត ថែមទាំងមិនឲ្យនាងស្រែក ហើយទាញផ្ដាច់សំលៀកបំពាក់នាង រួចយកទូរស័ព្ទដៃថតរូបភាពអាក្រាតកាយរបស់នាង ព្រមទាំងយកប្រដាប់លញ់ក្លៀកញាត់ចូលប្រដាប់ភេទរបស់ជនរងគ្រោះទៀតផង ។

បច្ចុប្បន្នជនសង្ស័យកង ចន្ថា ត្រូវបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ថាច់ យ៉ាត

koan-chantha-yort-yuth

untitled-1

fty


ចែករំលែក៖