ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា ពង្រឹងសមត្ថភាព យុវជនថ្នាល មុនចេញទៅប្រកួតនៅថៃ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនថ្នាលកីឡាស្គីទឹកកក កម្ពុជាប្រមាណ៥៨នាក់បានត្រៀមប្រកួត នៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៦នេះដើម្បីដុសខាត់សមត្ថភាពមុនចូលរួមព្រឹត្តការណ៍ Skate Bangkok 2016 នៅប្រទេសថៃនាដើម ខែធ្នូខាងមុខនេះ។ នេះបើតាមការអះអាង របស់កញ្ញា ឡុង សុធារីអគ្គលេខាធិការ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាកាលពី រសៀលថ្ងៃទី២២ ខែវិច្ឆិកានៅមជ្ឈមណ្ឌលកីឡាស្គីទឹកកក Ice Park។

កញ្ញា សុធារី បានអះអាងថា សហព័ន្ធ កីឡាស្គីទឹកកក និងមជ្ឈមណ្ឌល ICE PARK គ្រោងរៀបចំការប្រកួតកីឡាស្គីទឹកកក ដណ្តើមពានរង្វាន់សិស្សអាហារូបករណ៍ ២០១៦ចាប់ពីអាយុ៥ឆ្នាំដល់១៣ឆ្នាំដែលព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់គឺគម្រោងរៀបចំពង្រឹងសមត្ថភាពពួកគាត់ឱ្យពួកគាត់ដោយបានដកស្រង់បទពិសោធន៍និងបច្ចេកទេសថ្មីៗ ដើម្បីត្រៀមទៅចូលរួមប្រកួតកីឡាស្គីទឹកកកនៅថៃក្នុងព្រឹត្តិការណ៍ SKATE BANGKOK ២០១៦នៅដើមខែ ធ្នូនេះ ។

កញ្ញាអគ្គលេខាធិការបានបញ្ជាក់ថា ក្រៅពីការប្រកួតត្រៀមទៅចូលរួមប្រកួតនៅប្រទេសថៃនោះការប្រកួតដណ្តើមពានរង្វាន់សិស្សអាហារូបករណ៍នេះក៏សំដៅ ពង្រឹងធនធានមនុស្សវ័យក្មេងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ព្រឹត្តិ ការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧និងឆ្នាំ២០២៣ផងដែរ។ ការប្រកួតនេះយើងផ្តោតលើការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីវ័យក្មេងរបស់យើងដើម្បីឲ្យពួកគាត់ក្លាយខ្លួនជាធនធានមនុស្សតាមស្តង់ដារកីឡាស្គីទឹកកកនិងស្របតាមកីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ពេលដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ SKATE BANGKOK 2016 នៅថៃឆ្នាំនេះសហព័ន្ធស្គីទឹកកកកម្ពុជាត្រៀមបញ្ជូនអត្តពលិកវ័យក្មេងចន្លោះអាយុពី៥ដល់១៣ឆ្នាំប្រមាណ១៨នាក់ទៅចូលរួមតបតាមការអញ្ជើញ របស់សហព័ន្ធស្គីទឹកកកថៃនិងកម្មវិធីប្រកួត ដណ្តើមយកពានរង្វាន់សិស្សអាហារូបករណ៍ ចំនួន៥៨កន្លែងនៅភ្នំពេញសម្រាប់ការ បណ្តុះបណ្តាលបន្តទៀត ៕ សារីម

as-1 as


ចែករំលែក៖