ព័ត៌មានទាន់ហេតុការណ៍៖

ចុះត្រួតពិនិត្យការដ្ឋានសំណង់របស់ចិន រកឃើញជនជាតិចិន២៧៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យនៅក្នុងការដ្ឋានសំណង់ china construction fourth engineering division corp. LTD ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យកម្មករជាជនជាតិចិន តើថាពួកគេមានលិខិតស្នាមស្នាក់នៅ និងធ្វើការតាមច្បាប់ដែរ ឫយ៉ាងណា ហើយ ជាលទ្ធផលត្រួតពិនិត្យឃើញមានជនជាតិចិន២៧៨ នាក់ ស្រី ០៤ ក្នុងនោះគ្មានលិខិតឆ្លងដែនចំនួន១០នាក់ ត្រូវបានឃាត់ខ្លួនយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សាកសួរ, មានលិខិតឆ្លងដែនចំនួន១៦៨នាក់ ស្រីចំនួន០៤នាក់ និងគ្មានសៀវភៅការងារចំនួន១៣៩នាក់ ដកយកលិខិតឆ្លងមកផាកពិន័យតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ៕ ថាច់ យ៉ាត

rf dw ee


ចែករំលែក៖