ប្រការដែលមានពលរដ្ឋរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ប្រទេសចិនបានធ្វើឲ្យសង្គ្រាមជាតិសាសន៍និងសាសនានៅ មីយ៉ាន់ម៉ាមិនមែនជារឿងផ្ទាល់ខ្លួនទៀតឡើយជារឿងធំនៅក្នុងទំនាក់ទំនងរវាង មីយ៉ាន់ម៉ានឹងចិន។
សង្គ្រាមអូសបន្លាយរកមិនឃើញទី បញ្ចប់ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យមកទល់ពេលនេះ។ រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ក៏មិនអាចស្វែងរកដំណោះស្រាយ សន្តិភាពបញ្ចប់សង្គ្រាមជាតិសាសន៍នោះដែរ។
ដំណោះស្រាយនយោបាយដោយសន្តិភាពគឺផ្សះផ្សាជាតិសាសន៍ និងសាសនា នៅក្នុងប្រទេសនេះ។ ការផ្សះផ្សាមិនទាន់ទទួលបានជោគជ័យដោយសារតែការបែក ចែកផលប្រយោជន៍គ្នាមិនទាន់បានល្អ ប្រសើរ។ ក្រុមសហគមន៍ជនជាតិភាគតិច ចង់ទទួលបានចំណែកច្រើនជាងរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏មិនព្រមបន្ធូរបន្ថយ ទាំងនោះហើយទើបមិចអាចរកឃើញសន្តិភាព។
សង្គ្រាមផ្ទៃក្នុងបានធ្វើឲ្យរដ្ឋាភិបាល មីយ៉ាន់ម៉ាពិបាកក្នុងការដោះស្រាយទៅហើយពេលនេះបានពាកព័ន្ធដល់ប្រទេសជិតខាងដោយសារតែមានពលរដ្ឋជាច្រើនបានភៀសខ្លួនដោយសារតែសង្គ្រាមវាយប្រហារ។ នៅពេលនេះការដោះស្រាយ បញ្ចប់សង្គ្រាមនោះអាស្រ័យទៅលើរដ្ឋា ភិបាលមីយ៉ាន់ម៉ានិងចិន។
កន្លងមកមានពលរដ្ឋមីយ៉ាន់ម៉ាជាង ៣.០០០នាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានស្វាគមន៍ពួកគាត់ឲ្យជ្រកកោននៅ ទីនោះផងដែរ រង់ចាំស្ថានភាពស្ងប់ស្ងាត់ទៅ វិញ ៕ ម៉ែវ សាធី