ព័ត៌មានទាន់ហេតុការណ៍៖

ចំណតរថយន្តចាក់អង្រែជារបស់រដ្ឋឬជាកម្មសិទ្ធិឯកជនទើបបង្កបញ្ហាជាច្រើន?

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាជាច្រើនកំពុងរងនូវការរិះគន់ពីសំណាក់ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកបើកបរតាក់ស៊ីថា ម្ចាស់ចំណតគ្មានបានកសាងអ្វីនៅក្នុងចំណតក្រៅតែពីចាំយកលុយដាក់ហោប៉ៅ និងបង្កការ កកស្ទះចរាចរណ៍នៅលើដងផ្លូវដោយសារ ក្រុមសន្តិសុខចំណតឈរកាក់រថយន្តតាក់ស៊ីឲ្យចូលចំណតរបស់ខ្លួន គ្រាដែលពួកគេតម្រូវឲ្យបង់លុយដោយពុំមានចេញក្រដាសវិក្កយបត្រអ្វីសម្គាល់ពីខាងមន្ទីរសេដ្ឋកិច្ច រាជធានីនោះទេ ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់និយាយថា តាមការពិតចំណតនេះពិតជាមាន បញ្ហាមែនជួនកាលឈ្លោះគ្នារឿងយកលុយថ្លៃចំណតខ្ពស់ ហើយការឃាត់រថយន្តតាក់ស៊ីឲ្យចូលចំណតបង់លុយរួចឲ្យរថយន្ត តាក់ស៊ីបន្តចូលក្រុងទៀតនោះតើបានន័យអ្វី ដូចជាមិនត្រូវទាល់តែសោះ ។ ហេតុដូច្នេះហើយបានជាក្រុមអ្នក តាក់ស៊ីរអ៊ូរទាំខ្លាំងបញ្ហាចំណតនេះ ។ តាក់ស៊ី ថាគេបង់លុយអស់ទៅលើចំណតចង់ច្រើនជាងបង់ផ្លូវ ។ មនុស្សម្នាក់គេបង់១.០០០រៀលហើយបើចេញពីខេត្តក៏គេកាក់ឲ្យចូលចំណត ។ ធ្វើដូចនេះមិនជាន់ករថយន្តតាក់ស៊ីហើយ ទេ ព្រោះម្ងៃ៉ៗរកលុយបង់ឲ្យតែ ចំណត?

មន្ត្រីនគរបាលប៉ុស្តិ៍ដដែលថា ជួនកាល ពួកគេកកស្ទះចរាចរណ៍ដោយសារតែក្រុមសន្តិសុខឈរកាក់រថយន្តតាក់ស៊ីឲ្យចូល បង់លុយនៅចំណត ។ សាលារាជធានីគួរតែលុបបំបាត់ចំណតអនាធិបតេយ្យនេះចោលទៅ ។

ដោយឡែកលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបាននិយាយថា តាមពិតទៅទីតាំងចំណតយូរណាស់មកហើយជាដីឯកជនម្ចាស់ឈ្មោះឡេង។ គេជួលដីគាត់ធ្វើចំណតរថយន្តតាក់ស៊ីដូចជាបង្កបញ្ហាច្រើនណាស់ដែរ ហើយក៏មិនដឹងថា គេមាន ច្បាប់ពីខាងណាមកទេ ព្រោះថាឃើញតែក្រុមសន្តិសុខឈរកាក់រថយន្តដឹកបន្លែចូលចំណតហើយបង់លុយរួចរាល់ក៏បើកបន្ត ចូលក្រុងទៀត ដូចជាមិនឃើញរថយន្ត តាក់ស៊ីចតក្នុងចំណតនេះច្រើននោះទេ មិនដឹងថាគេមានក្នុងសៀវភៅបន្ទុករបស់ មន្ទីរសេដ្ឋកិច្ចរាជធានីដែរឬអត់?

ជាមួយគ្នានេះផងដែរ បុរសម្នាក់អះអាងថាខ្លួនជាម្ចាស់ចំណតបានប្រាប់ថា ចំណត របស់លោកដូចជាគ្មានបញ្ហាអ្វីនោះទេ ហើយធ្វើអ្វីៗលោកបានគោរពតាមការណែនាំ របស់ខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីនិងមានសៀវភៅបន្ទុកត្រឹមត្រូវ ។ ចំណតនេះជាចំណតរបស់រដ្ឋផងដែរ លោក ពុំបានធ្វើអ្វីខុសនោះទេ ៕ តាឡឹម

%e1%9e%85%e1%9f%86%e1%9e%8e%e1%9e%8f%e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%85%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%a2%e1%9e%84%e1%9f%92%e1%9e%9a%e1%9f%82%e1%9f%a1 %e1%9e%85%e1%9f%86%e1%9e%8e%e1%9e%8f%e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9e%85%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%a2%e1%9e%84%e1%9f%92%e1%9e%9a%e1%9f%82


ចែករំលែក៖