ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីបានធ្វើប្រតិបត្តិការចុះបង្ក្រាបក្រុមជនជាតិចិន ប្រុស ស្រី ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាតិចិន២០នាក់ ក្នុងនោះមានស្រី២នាក់ផងដែរ ។
អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលថតរូបភាព និងយកព័ត៌មានចំពោះសកម្មភាពបង្ក្រាបក្រុមជនជាតិចិន ដែលសង្ស័យថា ជាក្រុមពាក់ព័ន្ធនឹងបទល្មើសចាប់ជំរិតនេះឡើយ ។ គ្រាន់តែអ្នកកាសែតទៅដល់របងភ្លាម គេបានដេញចេញភ្លាម ហាក់ដូចជាមានអាថ៌កំបាំង ៕ តុង សីហា