ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉េអឹម ចាប់រថយន្ដដឹកឈើប្រណីតបង្កប់ក្រោមកន្ទក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាប និងចាប់រថយន្តកូរ៉េមួយគ្រឿងដឹកឈើក្រញូង បង្កប់ក្រោមកន្ទក់ រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើ អនុវត្ដតាមច្បាប់។ប៉ុន្ដែម្ចាស់រថយន្តខាងលើរត់គេចខ្លួន។

ហេតុការណ៍ឃាត់រថយន្ដបង្កប់ឈើគ្រញូងនោះ ធ្វើឡើង នៅវេលាម៉ោង ២២និង០០នាទីថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវកូរ៉េក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានប្រាប់នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ថា រថយន្ដកូរ៉េនេះប្រភេទកែឆ្នៃ ពាក់ផ្លាកលេខ សៀមរាប ៣A.១២៨០ ដែលបានបង្កប់ឈើគ្រញូងក្រោមកន្ទក់រកឃើញវត្ថុតាងមាន ឈើក្រញូងចំនួន១៩៣ដុំ ទម្ងន់ ៤៣០គីឡូក្រាម ស្មើរនិង០,៣៦៨ម៉ែត្រគូប និងឈើស្រស់ចំនួន៣៧ដុំ ទម្ងន់ ២០០គីឡូក្រាមស្មើរ០,១៦៦ម៉ែត្រគីប)។ វត្ថុតាងបានយកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីប្រគល់ទៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីតាមនិតិវិធីច្បាប់។ប៉ុន្ដែម្ចាស់ឈើបានរត់រួចខ្លួន បន្សល់ទុកតែរថយន្ដនិងវត្ថុតាង។

បច្ចុប្បន្ន រថយន្ត កែច្នៃ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប្រគល់ទៅឱ្យ ផ្មែករដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ជានិរន្ដរ៍

srnews-post468 img-20161124-wa0011 img-20161124-wa0015


ចែករំលែក៖