ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរកសិកម្មខេត្តកំពង់ធំបញ្ចេញស្នាដៃឃាត់រថយន្ដដឹកសេះ១គ្រឿង ចេញពីប្រទេសថៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រថយន្ដមួយគ្រឿងបានដឹកសេះ៤ក្បាលចេញពីប្រទេសថៃតាមច្រកអូរបីជាន់ទឹកដីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប មកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ធំ ដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សហការណ៍ជាមួយមន្រ្ដីមន្ទីរកសិកម្មខេត្ត ដោយឃាតរថយន្ដត្រង់ចំនុចទល់មុខការ៉ាសាំង តេលា ស្ថិតនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ក្រោយដើរល្បាតឃើញរថយន្ដម៉ាក ហ៊ីយឹនដាយ ពណ៍សរ ទ្រុងពណ៍បៃតង ចំនុះ ៥តោន ពាក់ផ្លាកលេខ ភ្នំពេញ3C5766 រួចមកបានពិនិត្យឃើញមានសេះចំនួន៤ក្បាល ដែលជាសេះនាំចូលពីប្រទេសអ៊ឺរ៉ុប ប្រភេទសេះប្រណាំង មានតំលៃ ១ក្បាលរាប់ម៉ឺនដុល្លា ការឃាត់រថយន្ដនេះពាក់ព័ន្ឌនិងគ្មានលិខិតបញ្ចាក់សុខភាពសត្វពីប្រទេសដែលនាំចេញ ឯកសារមិនគ្រប់គ្រាន់ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូល របស់លោក ជឹមសុខ ប្រធានក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ជឹម សុខ ប្រធានក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ មិនបានបំភ្លឺជុំវិញការនាំចូលនេះទេ ដោយសារយើងទំនាក់ទំនងតាមទូរស័ព្ទហើយលោកឆ្លើយថាជារវល់ប្រជុំ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងបានបញ្ចាក់អោយដឹងថា ការឃាតរថយន្ដដឹងសេះនេះ ពាក់ព័ន្ធនិងគ្មានឯកសារគ្រប់គ្រាន់ ហើយជាសេះប្រភេទប្រណាំងនៅក្នុងប្រទេសអ៊ឺរ៉ុប មានតំលៃរាប់សែនដុល្លារ ក្រោយពីឃាត រួចបានយកវត្ថុតាងមករក្សាទុកនៅមន្ទីរការិយាល័យពហុព្យាបាលនិងសត្វឃាត រង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី

8 1 2 3 4 5 6 7


ចែករំលែក៖