ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មរំពឹងថាបរិមាណផលត្រីសម្រាប់ធ្វើប្រហុក ផ្អក ក្នុងឆ្នាំនេះនឹងកើនឡើងជាងឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្យាករណ៍ថាបរិមាណផលត្រីសម្រាប់ធ្វើប្រហុកផ្អកក្នុងឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុនបើទោះបីស្ថានភាពទឹកជំនន់ឡើងយឺតក៏ដោយប៉ុន្តែកម្រិតកម្ពស់ទឹកឡើងខ្ពស់មានអំណោយផលដល់ ត្រីពងកូន។

លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ថា ការប៉ាន់ស្មានពីបរិមាណផលត្រីប្រហុកក្នុងឆ្នាំនេះថា កើនឡើង ដោយផែ្អកលើកម្ពស់ទឹកជំនន់ មានអំណោយផលល្អទឹកបានហូរចូលទៅ ដល់បឹងបួនានាដែលធ្វើឱ្យត្រីធ្វើចរាចរណ៍ ពងកូននៅក្នុងតំបន់ព្រៃលិចទឹកបានយ៉ាងងាយស្រួលពិសេសការបង្រា្កបបទល្មើសជលផលដូចភ្លៀងរលឹមធ្វើឱ្យជនល្មើស មិនហា៊នប្រព្រឹត្តបទល្មើសខុសច្បាប់គ្រប់ រូបភាពទំាងធំទំាងតូចបាននោះឡើយ។

លោកបានបញ្ជាក់ថា ការកើនឡើងនៃបរិមាណផលត្រីនេះមិនទាន់ដឹងចំនួនប៉ុន្មានទេ ប៉ុន្តែអាចធានាឱ្យប្រជាពលរដ្ឋធ្វើប្រហុក ផ្អកក្នុងឆ្នាំនេះបានគ្រប់គ្រាន់។

លោកបានបន្ដថា ចាប់ពីថ្ងៃទី៦ឬទី៧ខែធ្នូខាងមុខត្រីនឹងអាចត្រូវជាបណ្តើរៗហើយដោយផ្អែកលើអាកាសធាតុពុំមានភ្លៀង ប៉ុន្តែបើចាប់ពីដើមខែមករាទៅវិញ ត្រីនឹងអាចត្រូវកាន់តែខ្លាំងដូច្នេះប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក និង ត្រីឆ្អើរគួរត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីងាយស្រួលក្នុងការធ្វើបានកាន់តែល្អ ប្រសើរ។

លោកបានបន្ថែមទៀតថា សម្រាប់ តម្លៃត្រីវិញអាចនឹងមានភាពធូរថ្លៃជាងឆ្នាំមុនខណៈដែលក្រសួងបានត្រៀមវិធាន ការរួចជាស្រេចហើយ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់មិនឱ្យតម្លៃត្រីឡើងខ្ពស់ដូចជា ការបញ្ចេញត្រីរបស់រដ្ឋនិងស្នើឱ្យម្ចាស់ បែនេសាទកុំដំឡើងថ្លៃហួសហេតុនៅ ពេលប្រជាពលរដ្ឋសម្រុកទៅធ្វើប្រហុក ផ្អកច្រើន ពិសេសការទប់ស្កាត់ការនាំចេញត្រីទៅក្រៅប្រទេសដើម្បីធានាដល់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងស្រុកឱ្យបានគ្រប់គ្រាន់។

យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះផលនេសាទទឹកសាបមាន ចំនួន៥២៨ពាន់តោន និងផលវារីវប្បកម្ម មានចំនួន៩០ពាន់តោន៕ សហការី

SONY DSC

siv-channa11_0


ចែករំលែក៖