ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីបរិស្ថានស្នើអភិបាលខេត្តកោះកុងផ្អាកការសាងសង់និងបង្កើតទីតាំងកែច្នៃវល្លិរមៀត

ចែករំលែក៖

ខេត្តកោះកុង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើដល់អភិបាលខេត្តកោះកុងជួយ ធ្វើអន្តរាគមន៍ផ្អាកការសាងសង់ និងបង្កើត ទីតាំងកែច្នៃវល្លិរមៀតនៅក្នុងឃុំប្ញស្សីជ្រំ ក្នុងស្រុកថ្មបាំង ខេត្តកោះកុងនិងការគ្រោង ប្រមូលវល្លិរមៀតនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកោះកុង ។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានលេខ២០៣០ សណបស្ថ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជម្រាបជូនលោកអភិបាលនៃគណៈអភិបាលខេត្តកោះកុងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការសាងសង់បង្កើតទីតាំងកែច្នៃវល្លិរមៀតនៅក្នុងឃុំ ប្ញស្សីជ្រំ នៅស្រុកថ្មបាំង ខេត្ត កោះកុង និងការគ្រោងប្រមូលវល្លិរមៀត ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកោះកុង ដោយក្រុម ហ៊ុនជីនយ័ន ហ្វី ងលាន ខូ អិលធីឌី (JINYIAN HUANGLIAN TRADKING Co., Ltd) និង ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប Chhay Ching Heang Group Co., Ltd) ក្រសួងបរិស្ថានបានចាត់ក្រុមការងារចុះទៅពិនិត្យដល់ ទីតាំងជាក់ស្តែងដោយសហការជាមួយ អាជ្ញាធរដែនដីនិងអង្គការដៃគូហើយឃើញ ថា ពិតជាមានសកម្មភាពដូច្នេះមែន ។

ក្រសួងបរិស្ថានសូមបញ្ជាក់ថា ការកែ ច្នៃវល្លិរមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិត្រង់មាត្រា៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោសជា បទល្មើសព្រៃឈើថ្នាក់ទី១ ។ ទន្ទឹមនឹងនេះ ការប្រមូល និងកែច្នៃវល្លិរមៀតនឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅ ក្នុងតំបន់នេះ ។

ក្នុងន័យនេះក្រសួងបរិស្ថានសូមស្នើលោកអភិបាលនៃគណៈអភិបាលខេត្ត ចាត់វិធានការអន្តរាគមន៍ផ្អាកជាបន្ទាន់នូវ ការសាងសង់បង្កើតទីតាំងកែច្នៃវល្លិរមៀត នៅក្នុងឃុំឫស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះ កុង និងការគ្រោងប្រមូលវល្លិរមៀតនៅ ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តកោះកុង ។ ទន្ទឹមនឹងនេះសូមលោក អភិបាលខេត្តបន្តដឹកនាំការត្រួតពិនិត្យ ករណីនេះ និងចាត់វិធានការដាក់ស្តែង តាមនីតិវិធីច្បាប់ ៕ សហការី

%e1%9e%9f%e1%9e%b6%e1%9e%99-%e1%9e%9f%e1%9f%86%e1%9e%a2%e1%9e%b6%e1%9e%9b%e1%9f%8b


ចែករំលែក៖