ព័ត៌មានទាន់ហេតុការណ៍៖

ថាច់ ផល្លា ព្រមានប្តឹង ហេង ស៊ីមន បើមិនបញ្ចប់ការបរិហាកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ៖ អតីតអ្នកសិល្បៈនិងជា សង្សារចាស់របស់លោក ប៉ែន ចំរ៉ុង គឺកញ្ញា ថាច់ ផល្លា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរស្កាត់មកពីអាមេរិកនោះត្រូវបានគេទម្លាយថានាងគ្រោងនឹងប្តឹងតារាសម្តែងប្រុសលោកហេង ស៊ីមន ពីបទបរិហាកេរ្តិ៍ ប៉ុន្តែពេលនេះនាងបញ្ជាក់ថាបានផ្លាស់ប្តូរចិត្តវិញហើយប៉ុន្តែនាងព្រមានថាអាចនឹងប្តឹងប្រសិនបើការសម្អុយឈ្មោះ នាងពីបុរសម្នាក់នេះមិនត្រូវបានបញ្ចប់។

ក្រោយពីផ្តាច់ចំណងស្នេហ៍ជាមួយនឹងតារាសម្តែង ប៉ែន ចំរ៉ុង អ្នកនាងថាច់ ផល្លា ជាអាណិកជនរស់នៅសហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងជាមួយនឹងតារាសម្តែងលោកហេង ស៊ីមន ប៉ុន្តែចំណងស្នេហ៍នេះប្រែជាល្វីងជូរចត់ក្រោយពីលេចចេញភាពរកាំរកូស និងចោទគ្នាទៅវិញទៅមករហូត មានការលេចឮសាយភាយក្នុងចង្កោមអ្នកសិល្បៈដោយការបង្ខូចកិត្តិយសរបស់កញ្ញា ថាច់ ផល្លាបានទៅវិញ។ ប្រភពពីអ្នកជិត ដិតអ្នកនាងថាច់ផល្លាលើកឡើងថា ទំនាក់ទំនងនេះបានកើតមានឡើងក្រោយពី ចំណងស្នេហ៍រវាងហេង ស៊ីមន នឹងកុលាបក្រៅស្រុកមិនមានលទ្ធផលច្រើនរហូតមានការចោទប្រកាន់ថា លោកហេង ស៊ីមន មានគម្រោងបោកប្រាស់ប្រាក់កាសកញ្ញា ថាច់ ផល្លា ខណៈដែលនៅក្នុងស្រុកមាន ការចោទប្រកាន់កញ្ញា ថាច់ ផល្លារឿងមានចិត្តរាយមាយនិងបង្កើតស្នេហ៍មិនរើសមុខ។ អ្នកបង្ខូចកិត្តិយសនាងត្រូវបានបានដាក់ បន្ទុកទៅលើលោកហេង ស៊ីមន។

លោកហេង ស៊ីមន មិនអាចស្វែងរកការបញ្ជាក់បាននៅឡើយទេប៉ុន្តែក្នុងជំនួប ជាមួយអ្នកនាងថាច់ ផល្លាក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ” កាលពីថ្មីៗនេះនាងទទួលស្គាល់ថាដើមឡើយនាងមានគម្រោងប្តឹងតារាសម្តែងម្នាក់នោះដែលនាងស្នើមិនបញ្ចេញឈ្មោះ។ នាងបញ្ជាក់ថា កំហឹងរបស់នាងបានរសាយមកវិញក្រោយពីការបង្ខូចកិត្តិយសនាងត្រូវបានស្ងប់ស្ងាត់។ នាងបានផ្លាស់ប្តូគម្រោង ប្តឹងផ្តល់វិញព្រោះតែនាងចង់ទុកផ្លូវឲ្យ មនុស្សម្នាក់ដើរ ប៉ុន្តែនាងព្រមានថានឹងធ្វើចំណាត់ការតាមផ្លូវច្បាប់ប្រសិនបើតារា សម្តែងរូបនោះមិនបញ្ចប់សកម្មភាពបង្ខូចកិត្តិយសនាង។ នាងបន្តថាការធ្វើដំណើរមកកម្ពុជាជាថ្មីនេះគឺដើម្បីធ្វើដំណើរកម្សាន្តនិងគ្រោងចុះទៅចែកអំណោយមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តា ខេត្ត។ នាងថានឹងចំណាយពេលប្រមាណ៣ខនៅក្នុងប្រទេសកម្ពុជាដែលគោល បំណងសំខាន់គឺដើរកម្សាន្ត និងចែក អំណោយព្រោះតែមិត្តភក្កិនាងនៅសហរដ្ឋអាមេរិកមានសមាគមជួយដល់ជនក្រីក្រនៅកម្ពុជា ហើយក៏មិនមានគម្រោងប្រឡូក ក្នុងសិល្បៈវិញដែរ។ នាងបញ្ជាក់ដែរថានាងមិនដែលនឹកនា និងមានបំណងស្វែង រកជំនួបជាមួយអតីតសង្សារលោក ប៉ែន ចំរ៉ុង វិញដែរព្រោះរវាងនាងនឹងលោកប៉ែន ចំរ៉ុងគឺបញ្ចប់ជាស្ថាពរហើយគ្មានថ្ងៃបកក្រោយវិញនោះទេ។

គួរបញ្ជាក់ដែរថាកញ្ញា ថាច់ ផល្លា វ័យ ៣៥ឆ្នាំ ដែលអ្នកក្នុងចង្កោមសិល្បៈដឹងថា ជាអតីតគូស្នេហ៍លោកប៉ែន ចំរ៉ុង អស់រយៈពេលជាច្រើនឆ្នាំមុនពេលចាប់ផ្តើមស្នេហ៍ ជាមួយតារាសម្តែងភិន សុដាលីស ។ នាងបានចេញទៅរស់នៅប្រទេសអាមេរិក២៣ឆ្នាំមកហើយ ប៉ុន្តែ អ្នកនាងឧស្សាហ៍ឡើងចុះស្រុកខ្មែរញឹកញាប់ដោយសារតែនាងក៏ជាតារា សិល្បៈមួយរូបដែលបានចុះមក ថតកុននៅកម្ពុជាកន្លងមក ។ នាងផល្លា សម្ដែងរឿងលើកដំបូងនៅកម្ពុជាក្រោម ចំណងជើងថា “សុំកើតជាកូនភ្លោះបី” និងបានសម្ដែងជាតួឯកក្នុងរឿងទី២គឺរឿង”ឈាមស្រែកស្បែកហៅ” ជាដើម ។ កន្លង មកអាណិកជនរស់នៅសហរដ្ឋអាមេរិក កញ្ញា ថាច់ ផល្លា បានខូចចិត្តស្អិតទ្រូងរីងរៃមិនតិចទេក្រោយពីសង្សារបណ្តូលចិត្តគឺលោក ប៉ែន ចំរ៉ុងបានដាច់ចិត្តបោះបង់ចោលរូបនាងទៅស្រលាញ់ ភិន សុដាលីស ។ គាប់ជួនក្នុងពេលនោះអ្នកនាងផល្លាដែលបាក់ចិត្តស្រឡាញ់លោកហេង ស៊ីមន ជាតួជំនួសស្រាប់តែមានរឿងអន់ចិត្តគ្នាហើយរង្គោះរង្គើទំនាក់ទំនងប្រែក្លាយជាសត្រូវ។ ថាច់ ផល្លាគឺជាម្ចាស់ហាងអ៊ុតសក់នៅក្នុង រដ្ឋប៊ូស្តុនហើយនាងក៏ជាកូនស្រីអ្នកមានជីវភាពធូរធារម្នាក់ផងដែរដែលធ្វើឲ្យតារា សម្តែងក្នុងស្រុកមួយចំនួនចោមស្នេហ៍។

កន្លងមកពេលទាក់ទងជាមួយលោក ប៉ែន ចំរ៉ុង កញ្ញាថាច់ ផល្លា បានជួយថវិកាមិនតិចនោះ ទេផ្តល់ឲ្យប៉ែន ចំរ៉ុង ហើយបើទោះជា លោកប៉ែន រស់ដែលជាបងប្រុស ប៉ែន ចំរ៉ុង ធ្លាប់បានអះអាងថាអ្នកនាងផល្លាគ្រាន់តែជាមិត្តនិងមិនមានគុណស្រ័យចំពោះលោកប៉ែន ចំរ៉ុង ជាប្អូនក៏ការទម្លាយចេញរបស់ គណនីមួយក្នុងពេលគូស្នេហ៍ទាំងពីរបែកគ្នាដែលបានប្រកាសឲ្យប៉ែន ចំរ៉ុង ត្រូវតែសងលុយរបស់អ្នកនាងផល្លាឲ្យអស់មុននឹង រៀបការជាមួយភិន សុដាលីស ៕ វឌ្ឍនា

img_0186

as


ចែករំលែក៖