ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបានបញ្ចេញសារនយោ បាយឌឺដងឲ្យលោក សម រង្សុី ប្រធានគណ បក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួន និងលោកសាស្ត្រាចារ្យដើមកំណើតខ្មែរ រស់នៅសហរដ្ឋអាមេរិក អៀ សុផល ដែល ពួកគេទាំង២នាក់បានហៅប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំថា ជាជនផ្តាច់ការ និងជាមនុស្សល្ងង់ ខ្លៅ។ សម្តេចតេជោបានលើកឡើងថា «ខ្ញុំ ក៏កំពុងរង់ចាំមើលដែរថា តើ២នាក់នេះគេ នឹងធ្វើរបៀបណា? នេះពិតជាវាយក្បាល ហ៊ុន សែន ត្រូវក្បាលប្រធានាធិបតីអាមេ រិកមែន»។
ការបញ្ចេញសារនយោបាយដ៏មានខ្លឹមសារនេះនៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុងហ្វេសប៊ុករបស់អង្គភាពគេហទំព័រក្នុងស្រុកនៅ ក្នុងអត្ថបទមួយដែលមានចំណងជើងថា «ទស្សនៈនិងមតិ ៖ តើលោក សម រង្ស៊ី និង អៀ សុផល សុខចិត្តបន្តរស់នៅជាមួយរបប ដឹកនាំ ដោយមនុស្សល្ងង់ខ្មៅ និងផ្តាច់ការ ទេ?» ដែលបានចុះផ្សាយកាលពីយប់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំក៏កំពុងរង់ចាំមើលដែរថា តើ២នាក់នេះ គេនឹងធ្វើរបៀបណា? បើយោងតាមសម្តីគាត់និយាយអនាគតប្រធានាធិបតីអាមេរិក គឺជាមនុស្សផ្តាច់ការផងនិងជាមនុស្សល្ងង់ខ្វះការអប់រំផង។ បើសិក្សាឲ្យស៊ីជម្រៅលើ អត្ថបទដែលចុះផ្សាយដោយកាំបូឌាដេលី មនុស្ស២នាក់នេះមានចេតនាវាយប្រហារខ្ញុំទើបយកខ្ញុំទៅប្រៀបធៀបជាមួយលោក ដូណាល់ត្រាំ ដែលមានចរិតលក្ខណៈដូច គ្នា ឬប្រហាក់ប្រហែលគ្នា ។
សេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារគឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់និងជាបេក្ខជនប្រធានាធិបតីដ៏មានសក្តានុពលនៃប្រទេស មហាអំណាចមួយត្រូវទទួលការប្រមាថពីមនុស្ស២នាក់នេះ ។ នេះពិតជាវាយក្បាល ហ៊ុន សែន ត្រូវក្បាលប្រធានាធិបតីអាមេ រិកមែន។ នេះពិតជានយោបាយស្ទើរភ្លើង និងក្មេងខ្ចីខ្លាំងណាស់ សូមអ្នកទាំង២នាក់រៀនសូត្របន្ថែមទៀតលើកិច្ចការនយោ បាយ។ នេះជាការផ្តល់យោបល់ដោយសុទ្ធ ចិត្ត ព្រោះខ្ញុំមិនចង់ឲ្យគេដៀលអស់លោកថា អាភ្លើនោះទេ ព្រោះយើងជាខ្មែរដូចគ្នា។
នយោបាយមានសែន អត់ស៊ី មានស៊ី អត់ សែនដែលដាក់ចេញតាំងពីយុទ្ធនាការបោះ ឆ្នោតឆ្នាំ២០០៣មិនទាន់បានលុបចោល ឬកែតម្រូវផង ពេលនេះមកមានកំហុស លើការមើលងាយ និងប្រមាថចំពោះអនាគតប្រធានាធិបតីអាមេរិកទៀត។ មានទោស រត់ចោលស្រុកសូមកុំបន្ទោសអ្នកណាផ្សេង ក្រៅពីអណ្តាតខ្លួនឯងគឺអណ្តាតអត់ឆ្អឹង អណ្តាតដែលមិនគ្រាន់តែជេរខ្មែរគ្នាឯងទេ តែហ៊ានទៅប្រមាថប្រធានាធិបតីប្រទេស ផ្សេងដែលខ្លូនចាត់ទុកថាជាបីតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្សថា ជាមនុស្ស ផ្តាច់ការ និងអវិជ្ជាទៀតផង ។ សម្តីលើក នេះបង្ហាញគ្រប់គ្រាន់ពីសារជាតិនៃមនុស្សដែលតែងតែបង្កជម្លោះហើយទម្លាក់កំហុស ឲ្យអ្នកផ្សេង» ៕ ហេង សូរិយា