ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបើកសិក្ខាសាលាស្តីពី”សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ”

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ស្តីពី “សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិនៃប្រទេសកម្ពុជា”ដែលរៀបចំដោយក្រសួងបរិស្ថានសហការជាមួយក្រុមធាវី វិស្ណុនិងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ខេត្ត មន្ទីរបរិស្ថានខេត្ត អង្គការ មិនមែនរដ្ឋាភិបាល អង្គការដៃគូជាតិនិង អន្តរជាតិ សហគមន៍ប្រមាណជាង២០០ នាក់ដើម្បីពង្រីកការផ្សព្វផ្សាយគោល នយោបាយពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារ បរិស្ថានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះនិងការអភិវឌ្ឍដោយចីរភាពទៅដល់ថ្នាក់ជាតិថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ។

នាឱកាសនោះលោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ អង្គការដៃគូនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការគ្រប់គ្រង និងការអភិរក្សជីវចម្រុះ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថានស្របទៅនឹងបទបញ្ញាត្តិនៃក្រមនេះទាំងការគ្រប់គ្រងច្រករបៀងអភិរក្សជីវចម្រុះនិងតំបន់ការពារដទៃទៀតនិងតំបន់ការពារថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់មូលដ្ឋានត្រូវធានាបាននូវសិទ្ធិរបស់សហគមន៍មូលដ្ឋាន និងការចុះបញ្ជីដីធ្លីរបស់សហគមន៍ ជនជាតិដើមភាគតិចនិងសាធារណជន៕ ហេង សូរិយា

ew


ចែករំលែក៖