អាល្លឺម៉ង់ និងប្រទេស១៥ផ្សេងទៀត បានយល់ព្រម បង្កើតកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីទប់ស្កាត់ ការប្រគួតប្រជែងអាវុធនៅតំបន់អឺរ៉ុប ។
ទស្សនៈខាងលើត្រូវបានរដ្ឋមន្ត្រីការបទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier ស្នើឡើង ដោយអំពាវនាវឲ្យមានកចិ្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីបញ្ចប់ភាពតានតឹងនៅតំបន់អឺរ៉ុប ។
លោក Frank Walter Steinmeier ធ្លាប់បានលើកឡើងពីគម្រោងខាងលើកាលពីខែសីហា ឆ្នាំ២០១៦ម្តងរួចមកហើយ។ នៅក្នុងបទសម្ភាសនៅថ្ងៃទី២៥ ខែវិច្ឆិកា លោក Frank Walter Steinmeierបានបញ្ជាក់ថា សន្តិសុខរបស់អឺរ៉ុប កំពុងតែជាប់ផលអាក្រក់ ហើយបើអឺរ៉ុប និងរុស្ស៊ីមានការប្រឈមមុខតានតឹងខ្លាំងប៉ុណ្ណា ក៏អឺរ៉ុបចង់មានកិច្ចពិភាក្សាជាមួយរុស្ស៊ីច្រើនជាង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា មាន១៥ប្រទេស គាំទ្រទស្សនរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier ហើយប្រទេសទាំងនោះនឹងចេញសេចក្តីប្រកាសរួមនៅថ្ងៃទី២៥ ខែវិច្ឆិកា ។ តាមគម្រោង ប្រទេសដែលគាំទ្រ និងពិភាក្សាគ្នានៅថ្ងៃទី៨និងទី៩ខែធ្នូ ដើម្បីពិភាក្សាលម្អិត។
សកម្មភាពទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនៅក្នុងតំបន់អឺរ៉ូបមិនចង់ប្រឈមមុខតានតឹងលើភ្នែកយោធាជាមួយរុស្ស៊ីឡើយ ដោយប្រទេសអីរ៉ុបមិនអាចប្រៀបផ្តឹមនិងកម្លាំងអាវុធរុស្ស៊ីនោះដែរ ។ កម្លាំងការពាររបស់អឺរ៉ុបគឺពឹងផ្អែកភាគច្រើនទៅលើអាមេរិក ។
កន្លងមកមេដឹកនាំរុស្ស៊ីធ្លាប់បានរិះគន់មដឹកនាំអឺរ៉ុបថា គ្មានឆន្ទៈ និងជំហរខ្លួនឯង ដើរតាមតែការដឹកនាំរបស់អាមេរិក ក្នុងនោះមានការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាដើម ។ អឺរុបមិនចង់ធ្វើឡើយ ប៉ុន្តែត្រូវបង្វំចិត្តដើរតាមអាមេរិក ៕ ម៉ែវ សាធី