ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន ទិត ​ចំរុង ពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ឈ្មោះ ទិត ចំរុង ហៅឡុង ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិន ពិតប្រាកដ ត្រូវកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំនុចភូមិ៦កាំជណ្តើរជាន់ទី១(ប្លុកតាន់ប៉ា) ផ្លូវលេខ១៥៤កែង ៤ ៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបានមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់តូច។ ប្រអប់ជ័រពណ៍សុកូឡាសំរាប់ដាក់គ្រឿងញៀនចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀន ត្រូវបាន ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិ ការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេ ញចាត់ការតាមនិតីវិធី ៕ ស ដារ៉ា

img_1398


ចែករំលែក៖