ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូលឿនគេចពីម៉ូតូរ៉ឺម៉កដឹកស្រូវហើយដួលអូសជាង១០ម៉ែត្ររងរបួសធ្ងន់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់បុរស២នាក់ បានរងរបួសធ្ងន់ ក្នុងនោះមានម្នាក់ធ្លាយពោះដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿនគេចនឹងរ៉ឺម៉កដឹកស្រូវដែលបត់ស្តាំ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទន្លៀង   ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន២នាក់ មិនត្រូវស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ០៤៦៣ បើកបរពីលិចទៅកើត លុះមកដល់ចំណុចក្លោងទ្វារវត្តឡ វ៉ាក់នឹងរ៉ឺម៉កម៉ូតូ ដឹកស្រូវដែលធ្វើដំណើរស្របទិសគ្នាហើយរ៉ឺម៉កម៉ូតូបទស្តាំចូលតាមក្លោងទ្វារវត្តធ្វើឲ្យយុវជនរងគ្រោះទាំង២នាក់ដួលអូសជា១០ម៉ែត្រមកខាងជើងផ្លូវ ។

ប្រភពខាងលើបានបន្តទៀតថា ចំពោះអ្នកបើកម៉ូតូរ៉ឺម៉កមិនមានរបួសអ្វីនោះទេ ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ៕ យឹម សុថាន
1 2 5 d ds


ចែករំលែក៖